ក្រសួងសាធារណការបង្កើតអគ្គនាយកដ្ឋានថ្មី៥បន្ថែមទៀត
- 2020-02-21 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការបង្កើតអគ្គនាយកដ្ឋានថ្មី៥បន្ថែមទៀត
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបង្កើតបន្ថែមអគ្គនាយកដ្ឋានថ្មីចំនួន៥បន្ថែមទៀតក្នុងនោះរួមមាន ១.អគ្គនាយកដ្ឋានផែកការ ២.អគ្គនាយកដ្ឋានបច្ចេកទេស បំបែកចេញពីអគ្គនាយកដ្ឋានបច្ចេកទេស និងសាធារណការ ៣.អគ្គនាយកដ្ឋានទឹកកង្វក់ ៤.អគ្គនាយកដ្ឋានឡូជីស្ទីក និង៥.អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក និងសមុទ្រ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងកម្មវីធីសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃ២១ កុម្ភៈ ២០២០នេះ។