សម្តេច ហ៊ុន សែន តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ៧រូប

  • 2020-02-24 03:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចេញ​អនុក្រឹត្យ​តែងតាំង​មុខ​តំណែង​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍​ចំនួន ៧រូប​ចំណុះ​អគ្គស្នង​ការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ។

យោង​តាមអនុក្រឹត្យចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍​ចំនួន ៧រូប ដែលត្រូវតែងតាំងមានដូចជា៖

១. លោកឧត្តមសេនីយ៍ឯក មួង សុធា ជាអគ្គស្នងការរងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក មួង សុធា

២. លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ជាអគ្គស្នងការរងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី

៣. លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង ជាអគ្គស្នងការរងនគរបាលជាតិ។

៤. លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ជាប្រធាននាយកដ្ឋានអង្គរក្ស (ជំនួស​លោក​នាយ​ឧត្តមសេនីយ៍​ ទូច ណារ៉ុថ ដែលចូលនិវត្តន៍)។

លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ

៥. លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ជាប្រធាននាយកដ្ឋាននគរបាលការពារ។

លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន

៦. លោកឧត្តមសេនីយ៍ទោ ឈុន ចាន់សុខា ជាប្រធាននាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ (ជំនួស​លោកឧត្តមសេនីយ៍ឯក មួង សុធា ឡើងជាអគ្គស្នងការរងនគរបាលជាតិ)។

៧. លោកឧត្តមសេនីយ៍ទោ ធូ សារឿន ជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន (ជំនួស​លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ឡើងជាអគ្គស្នងការរងនគរបាលជាតិ)។

អត្ថបទ៖ កុសល

;