លោក ថោង ខុន រំពឹងទទួលភ្ញៀវជាង ១លាននាក់ក្នុងពីធីបុណ្យទន្លេនៅបាត់ដំបងឆ្នាំនេះ
- 2020-02-24 04:09:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ថោង ខុន រំពឹងទទួលភ្ញៀវជាង ១លាននាក់ក្នុងពីធីបុណ្យទន្លេនៅបាត់ដំបងឆ្នាំនេះ
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការរំពឹងទុកថា ពីធីបុណ្យទន្លេនៅខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរមិនតិចជាង ១លាននាក់ ដោយរំពឹងទទួលបានចំណូលក្នុងរង្វង់ ៥០លានដុល្លារ (ទេសចរម្នាក់ចាយមិនក្រោម ៥០ដុល្លារ)។ កាថ្លែងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យទន្លេលើកទី ៦ឆ្នាំ ២០២០ កាលពីថ្ងៃទី ២២ កុម្ភៈ នៅខេត្តបាត់ដំបង។
លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់អនុគណៈកម្មការកីឡាអញ្ជើញក្រុមកីឡាករគុនសៅលីញពីប្រទេសចិន ឱ្យចូលរួមសម្ដែងប្រកួតក្នុងពិធីបុណ្យទន្លេ ដើម្បីឱ្យព្រឹត្តិការណ៍កីឡាកាន់តែអធិកអធម ក្រៅពីកីឡាប្រដាល់គុនខ្មែរ និងកម្មវិធីកីឡាជាច្រើនទៀត។ លើសពីនេះក៏ត្រូវមានការណែនាំឱ្យមានការឃោសនាផ្សព្វផ្សាយពីការសម្ដែងសិល្បៈរបាំ ល្ខោនបាសាក់ ការប្រគំតន្ត្រី ដល់ប្រជាពលរដ្ឋនៅតាមភូមិស្រុកជនបទ ដើម្បីឱ្យប្រជាជនបានទស្សនាការសម្ដែងសិល្បៈល្អៗមកពីថ្នាក់ជាតិ និងផ្សព្វផ្សាយពីវប្បធម៌ជាតិដល់ពួកគេផងដែរ។ និងត្រូវខិតខំរៀបចំវិថីម្ហូបអាហារឱ្យបានត្រឹមត្រូវ ដើម្បីបម្រើសេវាម្ហូបអាហារជូនភ្ញៀវទេសចរដែលមកទស្សនាពិធីបុណ្យទន្លេ៕