អគ្គស្នងការរងប៉ូលិស បច្ចេកវិទ្យារីកចំរើនការប្រយុទ្ធប្រឆាំងបទលើ្មសកាន់តែស្មុគស្មាញ
- 2020-02-24 04:23:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គស្នងការរងប៉ូលិស បច្ចេកវិទ្យារីកចំរើនការប្រយុទ្ធប្រឆាំងបទលើ្មសកាន់តែស្មុគស្មាញ
ចន្លោះមិនឃើញ
អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានថ្លែងថា បច្ចេកវិទ្យាកាន់តែ រីកចំរើន ការប្រយុទ្ធប្រឆាំងទៅនឹងបទលើ្មសបច្ចេកវិទ្យាកាន់តែមានភាពស្មុគស្មាញ ស៊ីជម្រៅ ដែលទាមទារឲ្យមន្ត្រីអនុវត្តច្បាប់ត្រូវតែខិតខំប្រឹងប្រែងបង្កើនសមត្ថភាពយល់ដឹងកាន់តែប្រសើរឡើងជាលំដាប់ហើយការសិក្សា ស្រាវជ្រាវ ស៊ើបអង្កេតទៅលើបទល្មើស ដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាក្នុងយុគសម័យថ្មីនេះ មិនមែនជាការតស៊ូប្រយុទ្ធប្រឆាំងបែបសាមញ្ញពេកនោះទេ។ ការថ្លែងនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបាលរៀបចំឡើងដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលសិង្ហបុរី (SINGAPORE POLICE FORCE) នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបន្តថា បច្ចេកវិទ្យា ជាអ្នកផ្លាស់ប្តូរជីវិតមនុស្ស និងសង្គមនៅគ្រប់ទីកន្លែងលើពិភពលោក ហើយអ៊ិនធឹណេតទៀតសោតក៏ជាផ្នែកដ៏សំខាន់ចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលអាចចាត់ទុកជាបេះដូងនៃអារ្យធម៌សម័យថ្មី ហើយការសិក្សាស្រាវជ្រាវ ស៊ើបអង្កេតទៅលើបទល្មើស ដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាក្នុងយុគសម័យថ្មីនេះ មិនមែនជាការតស៊ូប្រយុទ្ធប្រឆាំងបែបសាមញ្ញពេកនោះទេ។
បច្ចេកវិទ្យាកាន់តែរីកចំរើន ការប្រយុទ្ធប្រឆាំងទៅនឹងបទលើ្មសបច្ចេកវិទ្យាកាន់តែមានភាពស្មុគស្មាញ ស៊ីជម្រៅ ដែលទាមទារឲ្យមន្ត្រីអនុវត្តច្បាប់ត្រូវតែខិតខំប្រឹងប្រែងបង្កើនសមត្ថភាពយល់ដឹងកាន់តែប្រសើរឡើងជាលំដាប់ ហើយនេះក៏ជាលើកដំបូង នៃការសហការបើកវគ្គបណ្តុះបណ្តាលរវាង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងនគរបាលសិង្ហបុរី (SINGAPORE POLICE FORCE)ផងដែរ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ និងមានសិក្ខាកាមចូលរួមចំនួន ៨០នាក់ មកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំនួន ៤០នាក់ និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ចំនួន ៤០នាក់ ដែលមានគ្រូជំនាញមានបទពិសោធន៍មកពីប្រទេសសិង្ហបុរី៕