រាជរដ្ឋាភិបាលកម្ពុជា ធានារកការងារឲ្យកម្មករទាំងអស់បើជួបប្រទះបញ្ហាបាត់បង់ការងារ
- 2020-02-24 06:39:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាលកម្ពុជា ធានារកការងារឲ្យកម្មករទាំងអស់បើជួបប្រទះបញ្ហាបាត់បង់ការងារ
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា នឹងធានារកការងារជូន កម្មករ-និយោជិតទាំងអស់ប្រសិនបើជួបប្រទះនឹងបញ្ហាបាត់បង់ការងារ ។ ក្នុងករណីដែលកម្មករ-និយោជិតទាំងអស់ មិនទាន់ចង់ធ្វើការងារ ហើយចង់ស្វែងរកឱកាសក្នុងការបង្កើនសមត្ថភាពជំនាញរបស់ខ្លួន, ក្មួយៗអាចចូលរួម និងទទួលការបណ្តុះបណ្តាល ដែលរៀបចំដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាមួយនឹងប្រាក់បំណាច់ក្នុងកម្រិតមួយសមរម្យ ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីថ្លែងសាររបស់សម្ដេច ហ៊ុនសែន ជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។
រាជរដ្ឋាភិបាលនឹងបន្តតាមដានស្ថានភាពសេដ្ឋកិច្ចជាប្រចាំ ។ ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ, រាជរដ្ឋាភិបាលអាចបន្តអនុវត្តនូវវិធានការទាំងនេះ និង ដាក់ចេញនូវវិធានថ្មីៗបន្ថែមទៀត តាមការចាំបាច់ ។ ជាការពិត វិធានការដែលរាជរដ្ឋាភិបាលបានរៀបចំដាក់ចេញមកនេះ មានច្រើន និង មានលក្ខណៈប្រទាក់ក្រឡាគ្នា ជាអន្តរវិស័យ និង អន្តរក្រសួង-ស្ថាប័ន៕