ទៅបុណ្យទន្លេនៅខេត្តបាត់ដំបង នេះតំបន់ទេសចរណ៍ត្រូវទៅលេងបន្ត

  • 2020-02-24 07:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជួន ជ័យសត្យា ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និង​អប់រំ​ការ​យល់​ដឹង​ជា​សាធារ​ណៈ នៃក្រសួងទេសចរណ៍ បាន​បង្ហាញ​គោលដៅទេសចរណ៍នានាជុំវិញខេត្ត ពិសេស​តំបន់​អគារ​បេតិកភណ្ឌក្នុងក្រុងបាត់ដំបង ភ្នំសំពៅ ភ្នំបាណន់ និងជិះឡូរីកម្សាន្ដតាមជើងភ្នំ រូងប្រចៀវ តំបន់​ទេសចរណ៍ប្រវត្តិសាស្ត្រ ដូចជាប្រាសាទឯកភ្នំ សហគមន៍ទេសចរណ៍មួយចំនួនទៀត ក្រៅ​ពី​សកម្មភាព​ទាំង​អស់ក្នុងពិធីបុណ្យទន្លេ។

លោក​បានបន្តទៀតថា ក្រសួងទេសចរណ៍ក៏បានរៀបចំកញ្ចប់ទស្សនកិច្ច ដែល​មាន​តម្លៃ​សម​រម្យ​រយៈ​ពេល ៤ថ្ងៃ (៣យប់) ក្នុង​កំឡុងពេលពិធីបុណ្យទន្លេ គឺចាប់ពីថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០២០ ទៅ​កាន់តំបន់គោលដៅទេសចរណ៍នានា។ លោក​ក៏​បានសំណូមពរឱ្យប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំង​អស់​ចូលរួមក្នុងពិធីបុណ្យទន្លេឱ្យបានច្រើនកុះករ និងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព ក៏​ដូច​ជាចូលរួមថែរក្សាអនាម័យ បរិស្ថានឱ្យបានល្អ។

សូមជម្រាបថា ពីធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នឹងរៀបចំឡើង​នៅថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ខាង​មុខ​នេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋ​មន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ តំណាងសម្តេច ហ៊ុន សែន ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»៕

រូបភាព៖ ក្រសួងទេសចរណ៍

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;