Cavani ក្លាយជាកីឡាករទី ១ របស់ Paris ស៊ុតបាន ២០០ គ្រាប់ទទួលបានការគោរពខ្លាំង

  • 2020-02-25 04:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Edinson Cavani បានស៊ុតចូល ១ គ្រាប់បន្ថែមទៀត ដែលជាគ្រាប់ទី ២០០ របស់ខ្លួនឲ្យក្លឹប Paris Saint Germain និងបានក្លាយជាកិឡាករទី ១ ដែលធ្វើបានបែបនេះក្រោយបង្ហាញខ្លួនត្រឹមតែ ២៩៨ ប្រកួតប៉ុណ្ណោះ។ ចំណែកនៅជម្រើសជាតិអ៊ុយរុយហ្គាយ រូបគេរកបាន ៥០ គ្រាប់ហើយ។

រូបថត៖ FIFA World Cup
នៅពានរង្វាន់លីគកំពូលបារាំងសប្ដាហ៍ទី ២៦ PSG ប៉ះនឹង ក្រុម Bordeaux បញ្ចប់ទៅដោយលទ្ធផល ៤-៣ ។ ក្នុងនោះ Cavani ស៊ុតតាំងពីនាទី ២៥ និងគ្រាប់វាយបកយកឈ្នះដោយ Kylian Mbappe ។ ក្លឹបជើងឯកលីគបារាំង ក៏បានរចនាអាវថ្មី "Stay Strong China ក្នុងន័យលើកទឹកចិត្តប្រជាជនចិនកំពុងជួបវិបត្តិ មានអ្នកស្លាប់សឹងរាល់ថ្ងៃ ដែលវាជាប្រភេទជម្ញឺរាតត្បាតហើយក៏បានធ្លាយដល់ទឹកដីអឺរ៉ុបរួចហើយ។

PSG បច្ចុប្បន្នឈរលេខ ១ មាន ៦៥ ពិន្ទុឯក្រុមលេខ ២ Marseille មាន ៥២ ពិន្ទុ៕

រូបថត៖ PSG English
រូបថត៖ The Football Arena

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;