ជំនឿផ្សេងៗទាក់ទងរឿងញាក់ត្របកភ្នែកតាមម៉ោង
- 2020-02-26 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនឿផ្សេងៗទាក់ទងរឿងញាក់ត្របកភ្នែកតាមម៉ោង
ចន្លោះមិនឃើញ
អាការៈនៃការញាក់ត្របកភ្នែកតែងកើតឡើងជាញឹកញាប់សម្រាប់មនុស្សគ្រប់រូប។ អ្នកខ្លះមានជំនឿថាបើញាក់ភ្នែកឆ្វេងគឺជួបសំណាងល្អ ឯញាក់ភ្នែកស្ដាំតែងមានរឿងជាដើម។ ប៉ុន្តែជុំវិញនៃការញាក់ត្របកភ្នែកនេះមានការយល់ឃើញខុសៗគ្នា ដូចជានៅចិនការញាក់ភ្នែកឆ្វេងគឺនាំលាភ តែបើនៅប្រទេសនីហ្សេរីយ៉ា គឺនាំសំណាងអាក្រក់ទៅវិញ។
មានការបកស្រាយពីជំនឿផ្សេងៗទាក់ទងនឹងញាក់ភ្នែកនេះតាមក្បួនចិនដែលអ្នកស្រុកអាស៊ីភាគច្រើនជឿថាឆុត។ សម្រាប់អ្នកដែលកំពុង ឬធ្លាប់ញាក់ភ្នែកអាចមើលតាមក្បួនខាងក្រោមមើល៍ថាត្រូវបានប៉ុន្មានភាគរយដែរ?
ភ្នែកឆ្វេង៖
សរុបទៅ ការញាក់ភ្នែកឆ្វេងដូចជាគ្មានសំណាងអាក្រក់ណាស់ណាទេ គឺមានតែការមកលេង ការញ៉ាំអី និងពិធីជប់លៀង។ តែគួរប្រយ័ត្នចំពោះការញាក់ភ្នែកនៅម៉ោង១អាធ្រាត្រ និងម៉ោង៣ល្ងាច ដែលអាចមានបញ្ហាកើតឡើង។
តោះមើលភ្នែកស្ដាំវិញ៖
ពេលចាប់ផ្ដើម អ្វីៗអាចនឹងល្អ តែបើញាក់នៅពេលពាក់កណ្ដាលថ្ងៃអាចនឹងមានរឿងមិនល្អកើតឡើងច្រើន។ សំណាងល្អរឿងអាក្រក់ទាំងនោះអាចកែប្រែមកជាល្អវិញនៅពេលបន្ទាប់នោះ។
ផ្ទុយទៅវិញ បើតាមផ្នែកវេជ្ជសាស្ត្រ ការញាក់ត្របកភ្នែកគឺអាចកើតឡើងមកពី អាការៈស្រវាំងភ្នែក ស្ត្រេស ការអស់កម្លាំង ការប្រើប្រាស់ភ្នែកក្នុងរយៈពេលយូរពេក និងមកពីការញ៉ាំជាតិអាល់កុល ឬកាហ្វេអ៊ីនច្រើនពេក៕
តើមិត្តអ្នកអានជឿលើប្រផ្នូលញាក់ភ្នែកនេះបានកម្រិតណាដែរ?
ប្រភព៖ holestoheavens, workathomemums, md-health ប្រែសម្រួល៖ សរ សុគន្ធី