ទាត់ចូល Barca ១ គ្រាប់យប់មិញកូនសោរ Napoli ជាប់កំណត់ត្រាល្អមួយឲ្យក្លឹប

  • 2020-02-26 03:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Dries Mertens ជាអ្នកទម្លាយសំណាញ់ទីក្រុម Barcelona ត្រឹមនាទី ៣០ បើកឆាកនៅជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League​ ។

មួយគ្រាប់យ៉ាងស្អាតនោះជាគ្រាប់ទី ១២១ របស់គេជាប់ជាកីឡាកររកគ្រាប់បានច្រើនជាងគេបំផុតឲ្យក្លឹបស្មើនឹងកំណត់ត្រារបស់ Marek Hamsik ខណៈដែលវីរបុរសរបស់ក្លឹបគឺកីឡាករអាហ្សង់ទីន Diego Maradona នៅឈរលេខ ៣ ស៊ុតបាន ១១៥ គ្រាប់។

Dries Mertens /រូបថត៖ UCL
ក្លឹប Napoli បានស្វាគមន៍ក្រុមខ្លាំងអេស្ប៉ាញមួយនេះយ៉ាងកក់ក្តៅបញ្ចប់ត្រឹមលទ្ធផល ១-១ ដែលគ្រាប់តាមស្មើឲ្យ Barcelona ធ្វើបានដោយ Griezmann នៅនាទី ៥៧ ។ អស់រយៈពេល ៣ ឆ្នាំមកហើយសម្រាប់ជំនួបក្រៅដីក្រុម Barcelona នៅតែមិនអាចរកជ័យជម្នះបាន(មានតែស្មើ និងចាញ់) ឈ្នះតែម្តងគត់ គឺពេលប៉ះ Manchester United ឈ្នះ ៣-០ នៅទឹកដី Old Trafford នៅវគ្គ ៨ ក្រុមចុងក្រោយឆ្នាំ ២០១៩។

យ៉ាងណា Barcelona នៅមានឱកាសវាយបកជើងទី ២ វិញពេលលេងនៅដី Camp Nou នៅម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ៕

ទស្សនាវីដេអអូហាយឡាយខាងក្រោម៖

Dries Mertens /រូបថត៖ UCL
Marek Hamsik /រូបថត៖ UCL
Diego Maradona /រូបថត៖ UCL

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;