វីដេអូ៖ អនុរដ្ឋមន្រ្តីអ៊ីរ៉ង់ ក្អក បែកញើសពេលឡើង​ថ្លែង ដល់ពេល​ពិនិត្យ​សុខភាព​ឃើញផ្ទុក​កូរ៉ូណា

  • 2020-02-27 07:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ លោក Iraj Harirchi ត្រូវបាន​ធ្វើតេស្តសុខភាព​កាលពីថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​រកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19។ លោក​បាន​ចេញមុខសារភាព​ដោយផ្ទាល់​ដូច្នេះ តាម​រយៈវីដេអូ​ផ្ទាល់ខ្លួន។

លោក ​Iraj Harirchi បាន​ឱ្យដឹងថា លោក​គ្រុនក្តៅ​កាលពីពេលយប់ ហើយ​ធ្វើតេស្តសុខភាពបឋម​គឺ​ វិជ្ជមាន (កូរ៉ូណា) ទាំងពាក់កណ្តាលយប់តែម្តង។ «ខ្ញុំ​បាន​ស្ថិតនៅដាច់ដោយឡែក​ពីគេ​។ ពីរបីនាទីក្រោយមក ខ្ញុំត្រូវបាន​គេប្រាប់ថា ការធ្វើតេស្ត​សុខភាព​របស់​ខ្ញុំ​គឺ​បញ្ចប់​ហើយ ឥឡូវខ្ញុំចាប់ផ្តើមព្យាបាល​ជំងឺហើយ»។

មុនការពិនិត្យសុខភាព ពោលគឺកាលពីថ្ងៃទី២៤ ​កុម្ភៈ លោកបាន​ឡើង​ថ្លែងជាសាធារណៈ ដោយ​ក្នុងនោះ​លោកបាន​ក្អក​ជាច្រើនដងដោយមិនពាក់ម៉ាស់ ហើយ​បាន​យកកន្សែងដៃ​ជូតញើសជាញឹកញាប់​ទៀតផង។ ការ​ឡើង​ថ្លែងនេះ គឺដើម្បី​ច្រានចោល​ការចោទប្រកាន់​ដែលថា មាន​មនុស្ស​ ៥០នាក់​បាន​ស្លាប់​ដោយសារតែវីរុសកូរ៉ូណាថ្មី ក្នុងទីក្រុង Qom ហើយ​លោកថា​នឹង​លាលែងពីតំណែង​បើ​តួលេខនេះ ពិតជាត្រឹមត្រូវ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ France24 ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;