ក្រសួងអំពាវនាវឱ្យចាត់វិធានការបន្ទាន់ចំពោះម្ចាស់គណនីទំព័រហ្វេសប៊ុក ផ្សាយព័ត៌មានមិនពិត

  • 2020-03-02 02:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី គណនី Facebook ចំនួន៧ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធករណី មានជនបរទេសឆ្លងជំងឺផ្លូវដង្ហើម កូរ៉ូណាថ្មី COVIT-19 បណ្តាលឱ្យស្លាប់នៅកម្ពុជា។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានអំពាវនាវដល់សមត្ថកិច្ចចាត់វិធានការបន្ទាន់ចំពោះម្ចាស់គណនីទំព័រហ្វេសប៊ុកដែលផ្សាយព័ត៌មានមិនពិត។

គណនី Facebook ទាំង៧ ដែលផ្សាយព័ត៌មានមិនពិត រួមមានឈ្មោះ

១. Sdam Husen

២. Sovannara Som

៣. កូននាគអហិស្សា ស្វ.រ

៤. សំលេងពលករចង់បានការផ្លាស់ប្តូរ

៥. សឹម សុភា Some Sophea

៦. Ah Song Ha

៧. រិទ្ធីរង្ស ឡុង។

ពាក់ព័ន្ធករណីនេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបញ្ជាក់ថា ការផ្សាយព័ត៌មានខាងលើពីសំណាក់ Facebook តាមរយៈឈ្មោះទាំង៧ខាងលើ គឺជាព័ត៌មានមិនពិតឡើយ សូមសាធារណៈជនកុំមានការភាន់ច្រឡំ និងសូមបញ្ឈប់ការចែករំលែកបន្ត (Share) រាល់ព័ត៌មានមិនពិតទាំងនេះ ព្រោះអាចនឹងប្រឈមចំពោះមុខច្បាប់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;