លើកនេះ កូរ៉ូណា កាន់តែឆ្លងដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ហើយ
- 2020-02-28 02:46:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកនេះ កូរ៉ូណា កាន់តែឆ្លងដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ហើយ
ចន្លោះមិនឃើញ
លោកស្រី Masoumeh Ebtekar អនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការស្រ្តី និងគ្រួសារ បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី COVID-19។
លោកស្រី Ebtekar គឺជាសមាជិកទីមួយនៃគណៈរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ដែលឆ្លងមេរោគនេះ។
កាលពីថ្ងៃអង្គារកន្លងទៅ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Iraj Harirchi ក៏រកឃើញថាមានផ្ទុកវីរុសប្រភេទថ្មីនេះផងដែរ។
គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ប្រជាជនអ៊ីរ៉ង់ ២៦នាក់ហើយ ដែលបានស្លាប់ដោយការឆ្លង COVID-19 ក្នុងចំណោមអ្នកដែលរកឃើញមានផ្ទុកវីរុសនេះ ចំនួន ២៤៥នាក់៕
ចុចអាន៖ វីដេអូ៖ អនុរដ្ឋមន្រ្តីអ៊ីរ៉ង់ ក្អក បែកញើសពេលឡើងថ្លែង ដល់ពេលពិនិត្យសុខភាពឃើញផ្ទុកកូរ៉ូណា