Junior បំបែកកំណត់ត្រា Messi និងអបអរក្បាច់ Ronaldo ពេលឈ្នះ Barcelona

  • 2020-03-02 01:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Vinicius Junior អាចស៊ុតបាន ១ គ្រាប់បើកឆាកត្រឹមនាទី ៧១ ក្នុងជំនួប El Classico បានក្លាយជាកីឡាករវ័យក្មេងបំផុត (អាយុ ១៩ ឆ្នាំនិង២៣៣ថ្ងៃ) នៅទសវត្សទី ២១ ដែលអាចធ្វើបានបែបនេះ ខណៈដែល Messi ធ្លាប់ធ្វើបានមុននៅខែមីនាឆ្នាំ ២០០៧ (១៩ឆ្នាំ ២៩៥ ថ្ងៃ)។

Vinicius អបអរគ្រាប់បាល់ដូច Ronaldo /រូបថត៖ LaLiga
ក្រុម Real Madrid បានយកឈ្នះ Barcelona នៅទឹកដី Santiago Bernabeu ដោយលទ្ធផល ២-0 បានហក់ឡើមកកំពូលតារាងវិញមាន ៥៦ ពិន្ទុចំណែកឯ Barcelona មាន ៥៥ ពិន្ទុឈរលេខ​ ២ ។

២ គ្រាប់នេះធ្វើបានដោយ Vinicius Junior និងមួយគ្រាប់ទៀតដោយ Mariano Díaz ជាគ្រាប់បាល់ទី ១របស់ខ្លួនក្នុងការបង្ហាញខ្លួនដំបូងក្នុងលីគរដូវកាលនេះ ក្រោយប្តូរចូលត្រឹមនាទី ៩០ រំលងបានតែ ៥០ វិនាទីប៉ុណ្ណោះ។ យ៉ាងណាគ្រាប់បាល់ទាំងនេះបានជួយឲ្យ Real Madrid អាចរកបានជ័យជម្នះនៅទឹកដីខ្លួនឯងជាលើកដំបូងគិតតាំងពីឆ្នាំ ២០១៦ ក្នុងជំនួប El Classico ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថត៖RealMadrid
Mariano Díaz /រូបថត៖RealMadrid
តារាងចំណាត់ថ្នាក់ La Liga សប្ដាហ៍ទី

ប្រភព៖ Mirror ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;