លីគកំពូលកម្ពុជា៖ ក្រុមមួយត្រូវគេស៊ី ១៦ គ្រាប់ត្រឹម ៣ ប្រកួតដំបូង

  • 2020-03-02 04:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម វិសាខា បានប្រកួតឈ្នះក្រុម សូលទីឡូអង្គរ ក្នងលទ្ធផលដល់ទៅ ៧-១ នៅទឹកដី កីឡដ្ឋាន ព្រីនស៍ក្នុងជំនួបនាសប្ដាហ៍ទី ៣ នៃលីគកំពូលកម្ពុជារដូវកាល ២០១៩-២០២០ នេះ ។

រូបថត៖ Visakha Football Club
ក្រោយឆ្លងកាត់​ ៣ ប្រកួតបើកឆាកក្រុមមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាបមួយនេះ រកមិនបានសូម្បីតែ ១ ពិន្ទុណាឡើយគឺ ០ ពិន្ទុធ្លាយគ្រាប់បាល់ដល់ ១៦ គ្រាប់នៅឈរបាតតារាង។

ផ្ទុយទៅវិញ ក្លឹបភ្នំពេញក្រោន នៅឈរកំពូលតារាងអាចឈ្នះ ៣ ប្រកួតជាប់ៗគ្នាយកបាន ៩ ពិន្ទុ ជាពិសេសមិនទាន់ធ្លាយសំណាញ់ទីមួយគ្រាប់ណាឡើយ និងបានស៊ុតចូលគេ ១៦ គ្រាប់ថែមទៀតផង។

អ្វីដែលគួរចាប់អារម្មណ៍និងកោតសរសើរនោះគឺ ចំនួនអ្នកទៅទស្សនាផ្ទាល់ការប្រកួតក្លឹបទាំងពីរ ( វិសាខា និង សូលទីឡូអង្គរ) ទទួលបាន ១៨៩៣ នាក់។

រំឮកកាលពីសប្ដាហ៍ទី ២ តួលេខចំនួនអ្នកទៅទស្សនាផ្ទាល់ ត្រូវបានចេញផ្សាយជាផ្លូវការក្នុងនោះក្លឹបដែលមានអ្នកគាំទ្រទៅច្រើនជាងគេលេខ ១ បានទៅលើជំនួបរវាងក្លឹបវិសាខា ប៉ះ​នឹង​ក្លឹប​បឹងកេត នៅកីឡដ្ឋាន Cambodia Airways ចំនួន ២៥០០ នាក់។

លេខ ២ បានទៅលើជំនួប Siem reap Derby រវាងក្លឹបសូលទីឡូអង្គរ ប៉ះនឹងក្លឹបអង្គរថាយហ្គឺរ ចំនួន ១៩៩៥ នាក់៕

លទ្ធផលរវាងក្រុម វិសាខា និង សូលទីឡូអង្គរ
តារាងចំណាត់ថ្នាក់គិតត្រឹមសប្ដាហ៍ទី ៣

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;