ថៃ ផ្ទុះកូរ៉ូណាខ្លាំងសូម្បីតែកម្មវិធីប្រណាំងម៉ូតូលំដាប់ពិភពលោក ក៏លើកពេលដែរ
- 2020-03-03 03:58:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ផ្ទុះកូរ៉ូណាខ្លាំងសូម្បីតែកម្មវិធីប្រណាំងម៉ូតូលំដាប់ពិភពលោក ក៏លើកពេលដែរ
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ ប្រទេសថៃ តែងតែទទួលស្វាគមន៍ធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រណាំងម៉ូតូលំដាប់ពិភពលោក MotorGP ក៏ប៉ុន្តែដោយសារឆ្នាំនេះ ថៃ ក៏ដូចជាបណ្ដាប្រទេសនានាកំពុងក្រពុលមុខនឹងការដោះស្រាយបញ្ហាផ្ទុះវីរុសកូរ៉ូណា បានលើកពេលកម្មវិធីប្រកួត។
ដោយឡែករដូវកាល ២០២០ នេះទីលានដែលនឹងបើកឆាកមុនគេគឺនៅ QatarGP ប្រទេសកាតា ដូចរាល់ឆ្នាំដែលមានក្របខណ្ឌការប្រណាំង Moto2™, Moto3™ និង MotorGP ចាប់ប្រណាំងពីថ្ងៃទី ៦ ដល់ ៨ ខែមីនាឆ្នាំ ២០២០។
សូមជម្រាបជូនដែរថា Marc Marquze ជាម្ចាស់ពានឆ្នាំ ២០១៩ ដែលជាជើងឯកលើកទី ៨ ក្នុងអាជីពរបស់ខ្លួនក្រោយឈ្នះកីឡាករបារាំងវ័យក្មេងបំផុត Fabio Quartararo របស់ Yamaha នៅទីលានបុរីរម្យនោះតែម្តង៕