ស៊ុតស្អាតមែន! Barkley អូសតាំងពីពាក់កណ្ដាលតារាងមកទាត់ធ្លាយសំណាញ់ Liverpool

  • 2020-03-04 02:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Chelsea​ បានធ្វើឲ្យភ្ញាក់ផ្អើលបន្ទាប់ពីអាចលេងឈ្នះ Liverpool ក្នុងលទ្ធផល ២-០ នៅទឹកដី Stamford Bridge ក្រោមក្រសែភ្នែកអ្នកទស្សនាជាង ៤ មុឺននាក់ ខណៈដែលក្រុមហង្សក្រហមបានដាក់កីឡាករឲ្យលេងពេញជើងក៏ដោយសុទ្ធតែជម្រើស ១១ នាក់លេងក្នុងលីគ។

រូបថតក្លឹប៖ ESPN
ក្រោយពេលកែបាល់បានតែ ១៣ នាទី Willian មានឱកាសទាត់សំដៅទីប៉ុន្តែ Adrian ដែលជាអ្នកចាំទីដៃទី ២ របស់ Liverpool ចាប់បាល់ភ្លាត់ធ្វើឲ្យ Chelsea នាំមុខបានមុន។ លុះឈានដល់តង់ទី ២ កីឡាករលេខ ៨ Barkley ស៊ុតចូលមួយជើងទៀតដែលជាគ្រាប់បាល់ដ៏ល្អរបស់គេដែលអូសតាំងពីពាក់កណ្ដាលតារាងមកម្ល៉េះ។

នៅជុំទី ៥ ឬវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ English FA Cup ក្រុមហង្សក្រហមបានធ្លាក់ចេញពីកម្មវិធីទៅហើយ ខណៈដែល តោខៀវ បានឡើងផុតទៅវគ្គបន្តជាមួយនឹង Arsenal, Sheffield United, Newcastle United ចំណែកឯក្រុមដែលត្រូវលេងនៅយប់ថ្ងៃទី ៥, ៦ ចំនួន ៤ គូទៀតមិនទាន់ដឹងនៅឡើយទេ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថតក្លឹប៖ ChelseaFC

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;