អស់តិចមែនទែន! ជួលតង់មួយគេងបាន ២នាក់ពេលទៅលេងបុណ្យទន្លេនៅបាត់ដំបង
- 2020-03-05 02:18:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់តិចមែនទែន! ជួលតង់មួយគេងបាន ២នាក់ពេលទៅលេងបុណ្យទន្លេនៅបាត់ដំបង
ចន្លោះមិនឃើញ
ដើម្បីអបអរសាទរ ពិធីបុណ្យទន្លេ លើកទី០៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ដែល នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី ១៥ ខែ មីនា ឆ្នាំ២០២០ ខាងមុខនេះ នឹងដើម្បីសម្រួលការស្នាក់នៅ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកំសាន្តក្នុងពិធីបុណ្យនេះ។ មន្ទីរទេសចរណ៍មានជួលតង់ និងបានរៀបចំទីតាំងផ្តល់ជូនភ្ញៀវសម្រាប់បោះតង់សម្រាកនៅបរិវេណ វាលបែកចាន និងតាមបណ្តាមន្ទីរ អង្គភាពនានាក្នុងក្រុងបាត់ដំបងផ្ទាល់។
ចំពោះតង់មួយតម្លៃ ៥ដុល្លារ ១យប់ ដែលមានទំហ ២ម៉ែត្រ គុណនិង ២ម៉ែត្រ អាចស្នាក់បាន ២នាក់ (ដូចក្នុងរូប) មានផ្តល់ជូនបន្ទប់ទឹកអនាម័យ ទឹក នឹងអគ្គីសនី ។ សម្រាប់អ្នកដែលទៅចូលរួមនិងចង់ជួលតង់សម្រាកអាចទំនាក់ទំនង លេខទូរស័ព្ទ៖ ០៨៩ ៥៩៥ ២៧៥/ ០៦៩ ៣៩៩ ៣១២។
រូបភាព៖ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង