ព្រោះតែរឿងនេះ អ៊ីរ៉ង់សម្រេចដោះលែងអ្នកទោសដល់ជាង ៥ម៉ឺននាក់
- 2020-03-05 02:29:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះតែរឿងនេះ អ៊ីរ៉ង់សម្រេចដោះលែងអ្នកទោសដល់ជាង ៥ម៉ឺននាក់
ចន្លោះមិនឃើញ
អ៊ីរ៉ង់ បានសម្រេចដោះលែងអ្នកទោស ៥ម៉ឺន ៤ពាន់នាក់ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី COVID-19។
អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺនេះ ដល់ចំនួន ២៩២២នាក់ ក្នុងនោះ អ្នកស្លាប់ដល់ ៩២នាក់ ដែលជាចំនួនស្លាប់ច្រើនបំផុតបន្ទាប់ពីចិន។ មន្រ្តីរដ្ឋាភិបាល និងសមាជិកសភាអ៊ីរ៉ង់ ក៏បានឆ្លងជំងឺនេះជាច្រើននាក់ផងដែរ។
ដើម្បីបញ្ឈប់ការីករាលនៃជំងឺនេះ រដ្ឋាភិបាលអ៊ីរ៉ង់ បានជ្រើសរើសការកាត់បន្ថយនូវការរស់នៅជាក្រុមរបស់អ្នកទោស ពោលគឺដោះលែងអ្នកទោសជាបណ្តោះអាសន្នសិន។ ក្នុងនោះ ទណ្ឌិតម្នាក់ ត្រូវអនុញ្ញាតឱ្យចេញក្រៅបាន លុះត្រាតែធ្វើតេស្តរកមិនឃើញមានកូរ៉ូណា ហើយបានបង់ប្រាក់ធានា។
យ៉ាងណាមិញ ទណ្ឌិតដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារលើសពី៥ឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យចេញឡើយ៕