ទោះបារាំង ផ្ទុះកូរ៉ូណា តែយប់មិញប្រកួតបាល់ទាត់អ្នកទៅមើលផ្ទាល់ជិតពេញកីឡដ្ឋាន

  • 2020-03-05 03:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្បិតថា ប្រទេសបារាំង ក៏ជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសអឺរ៉ុបនានា ដែលកំពុងរងគ្រោះដោយវីរុសកូរ៉ូណា ឬ COVID-19 ក៏ដោយ តែការប្រកួតបាល់ទាត់លីគកំពូល រវាងក្រុមខ្លាំង PSG នឹង Lyon នៅវគ្គ semi-final ពាន France Cup ឬ Coupe de France នៅតែបន្តអនុញ្ញាតឲ្យអ្នកគាំទ្រ អាចចូលទៅទស្សនាផ្ទាល់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជា ៣ ម៉ឺននាក់កាលពីយប់មិញនេះ។

កីឡាករ Paris អបអរជាមួយអ្នកគាំទ្រ Ultra /រូបថត៖ Paris
លទ្ធផលចប់ប្រកួតរវាង Lyon និង PSG គឺ ១- ៥ ស៊ុតចូលដោយ Klylian Mbappe ៣ គ្រាប់ម្នាក់ឯង រីឯ ២ គ្រាប់ទៀតដោយ Neymar និង Sarabia ជួយក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រត្រូវជួបជាមួយក្រុម Saint-Etienne ឬ Rennes ដែលត្រូវរកឃើញនៅយប់រំលងអាធ្រាត្រថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ។

គិតមកទល់ពេលនេះ នៅប្រទេសបារាំង គេធ្វើតេស្តរកឃើញមានអ្នកឆ្លងវីរុសសរុប ២៨៥ នាក់ មានអ្នកស្លាប់ ៤ នាក់ ព្យាបាលជាសះស្បើយ ១២ នាក់និងអ្នកកំពុងឆ្លងមិនទាន់ជាដាច់ចំនួន ២៦៩ នាក់៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អ្នកគាំទ្រ Ultra របស់ PSG /រូបថត៖ flashscore

ប្រភព៖ ESPN FC | Worldstopmost ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;