តើ​ ព្រាប សុវត្ថិ ឆ្លើយតបយ៉ាងណា​ចំពោះ​បណ្ដឹង​ពី​អ្នក​រស់នៅ​ក្បែរ​ខាង?

  • 2020-03-05 04:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី ហង្ស មាស លោក ព្រាប សុវត្ថិ ភ្ញាក់ផ្អើល​នឹង​សកម្មភាព​តវ៉ារបស់ពលរដ្ឋរស់នៅក្បែរខាងគ្នាប្រឆាំង​នឹងរូប​លោក​រឿង​បង្ក​ឲ្យមានសំឡេង​រំខាន និង​ចត​ឡាន​គ្មាន​សណ្ដាប់ធ្នាប់ ស្រប​ពេល​ដែល​រូបលោក​មាន​បេសកកម្ម​នៅ​ខេត្តមណ្ឌលគីរី។

លោក ព្រាប សុវត្ថិ និយាយ​ថា កន្លង​ទៅ​មាន​ពលរដ្ឋ​តែ១​គ្រួសារ រស់នៅ​ទល់មុខ​ផ្ទះ​គ្នាប៉ុណ្ណោះដែលអន់ចិត្ត​ចំពោះ​ការ​ចត​ឡាន និង​សំឡេង​រំខាន​ខ្លះ​ពី​រោង​ជាង​ឈើ​ តែមិន​ពាក់​ព័ន្ធ​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​រហូត​ដល់​៧០​គ្រួសារ​នោះ​ទេ។ លោក​ថា ការរស់នៅ​ប្រចាំ​ថ្ងៃ​តែងតែ​មាន​ការ​ខុសឆ្គង​ខ្លះ តែ​ក៏​គ្មាន​រឿង​អ្វី​ដែលមិន​អាច​និយាយ​គ្នា​បាន​ដែរ ហើយ​​លោក​ក៏​ជា​មនុស្ស​អាច​និយាយ​គ្នា​បាន​គ្រប់​ពេល មិនគួរមានរឿងទេ។

លោក ព្រាប សុវត្ថិ៖"បង​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចេញ​ពី​ខេត្ត...បង​ក៏​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​នោះ​ដែរ តែ​ទៅ​វិញ​បង​នឹង​សិក្សា​ឲ្យ​បាន​ជ្រៅ​ជាង​នេះ ហើយ​បង​រីករាយ​នឹង​ដោះស្រាយ​ជាមួយ​ពលរដ្ឋគ្រប់ពេល។ បើ​បង​ខុស​បង​កែប្រែ"។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​រសៀល​ថ្ងៃទី៤ ខែ​មីនា ឲ្យដឹង​ថា អ្នកភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង​ជាង​៧០​គ្រួសារ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​សាលា​ខណ្ឌ​សែនសុខ ដោយ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​ចំនួន​៤​ចំណុច​ដែល​ពួកគាត់​ចោទ​ថា​បង្ក​ឡើង​ដោយ​លោក ព្រាប សុវត្ថិ។

  • ចំណុច​ទី១ គឺ​ពលរដ្ឋ​ស្នើ​សុំ​ឲ្យ​លោក ព្រាប សុវត្ថិ កុំ​ធ្វើ​របង​បំពាន​លើ​ផ្លូវ​សាធារណៈ
  • ទី២ ឈប់​ធ្វើ​រោង​ឈើ​បិទ​ផ្លូវ
  • ទី៣ ឈប់​ចត​រថយន្ត​គ្មាន​សណ្ដាប់ធ្នាប់
  • ទី៤ ឈប់​រោទ៍​សំឡេង​រថយន្ត​ខ្លាំង​ៗ​រំខាន​ដល់​ការ​ដេកពួន​អ្នកភូមិ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

អត្ថបទថ្មី
;