ប្រយ័ត្នផង! ចាប់ពីថ្ងៃទី៩ ខែមីនានេះទៅប៉ូលីសនឹងចាប់ផ្ដើមរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់

  • 2020-03-06 06:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមបណ្តាអធិការខណ្ឌ បានបើក​ដឹក​នាំ​កិច្ច​ប្រជុំផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្តីពីការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើ​ម្បី​ត្រួតពិនិត្យ​សារ​ជាតិ​ស្រវឹង ក្រោយ​ពីមានការកើនឡើងនៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និង​ស្លាប់​ជាច្រើ​ន ចាប់​ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ តទៅនៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤ ចាប់​ពី​វេលា​ម៉ោង ២៣:០០ នាទី ដល់ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ។ កិច្ចប្រជុំផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី ៦ទី០៦ ខែមីនា នេះ។

រូបភាព៖ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ
អាស្រ័យ​ដូច​នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗគ្នា ព្រោះ​សមត្ថកិច្ចធ្វើ​ការ​អនុវត្ត​ច្បាប់​នេះ​ក្នុង​គោល​បំណង​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋទូទៅ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;