Tevez រំភើប​ចិត្តរឿង​នេះ​ពេក រត់​ទៅ​បឺត​មាត់ Maradona (មាន​វីដេអូ)

  • 2020-03-08 03:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយស៊ុតចូល ១ គ្រាប់ជួយឲ្យក្រុម Boca Juniors ឈ្នះ Gimnasia LP ដោយលទ្ធផល ១-០ កីឡាករជើងចាស់របស់អាហ្សង់ទីន Carlos Tevez សប្បាយចិត្តខ្លាំងមែនទែន រហូតដល់លោតអបអរ ថើបដី ឡើងតោងរបងថែមទៀតផង។

រូបថត៖ Goal
ប្រការដែលខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ រំភើបចិត្តខ្លាំងបែបនេះ ក៏ព្រោះតែ វាជាគ្រាប់ដែលជួយឲ្យក្រុម Boca យកបាន ៣ ពិន្ទុឡើងឈរលើកំពូលតារាង(៤៨ពិន្ទុ) វ៉ាគូប្រជែងធំជាងគេគឺក្រុម River Plate (៤៧ពិន្ទុ)។ ក្នុងថ្ងៃជាមួយគ្នានោះដែរ River Plate លេងបានត្រឹមស្មើ ១-១ ទល់នឹង Atletico Tucuman ចែកគ្នាបាន ១ ពិន្ទុម្នាក់ម្ខាង បានធ្វើឲ្យចំណាត់ថ្នាក់លីគកំពូលអាហ្សង់ទីន កាន់តែជក់ចិត្ត។

ចំណែកឯ ត្រង់កាមេរ៉ាតម្រង់ទៅចំនឹងពេលដែល Tevez រត់​ទៅ​បឺត​មាត់ Maradona ដែលជាអ្នកចាត់ការក្រុមនោះ គឺនៅមុនបើកការប្រកួតមានអ្នកគាំទ្រលើកបដាស្វាគមន៍វីរបុរសធ្លាប់ឈ្នះ World Cup ជូនជាតិមាតុភូមិ និងការធ្វើគារវកិច្ចចាប់ដៃនិងថតរូបអនុស្សារវីយ៍ជាដើម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយប្រកួតចប់ ក្រុមដែលមានពិន្ទុ ៣៦ ស្មើគ្នា រហូតដល់ទៅ ៦ ក្រុមឯណោះ ខណៈដែលក្រុមលេខ Top 3 ឃ្លាតគ្នាតែ ៩ ពិន្ទុគត់ (គិតត្រឹមសប្ដាហ៍ទី ២៣) នៅសល់គូ ៤ គូនឹងត្រូវលេងនៅយប់ថ្ងៃអាទិត្យនេះ។ រំឮកផងដែរថា Boca រដូវកាលនេះឡើងជើងខ្លាំងលេងចាញ់តែ ៣ ប្រកូតគត់ឈ្នះ ១៤ ដង។ រីឯរដូវកាលមុន ពួកគេធ្វើមិនបានល្អទេ បញ្ចប់រដូវកាល បានត្រឹមលេខ ៦ ប៉ុណ្ណោះ(ចាញ់គេ ៦ ពិន្ទុ) ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម (ចុច watch on YouTube)៖

រូបថត៖ B/R

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;