Dybala ដូរចូលត្រឹម៧ នាទីទាត់ចូលយ៉ាងស្អាត រត់អរសប្បាយចិត្តដោយសារហេតុផលមួយនេះ

  • 2020-03-09 04:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Pualo Dybala ជាអ្នកទម្លាយសំណាញ់គ្រាប់ទី ២ ជួយឲ្យក្រុមឈ្នះ ២-០ ទល់នឹង Inter Milan។ រូបគេក៏បានរត់អបអរសប្បាយចិត្តជាខ្លាំង ក៏ព្រោះតែទើបនឹងដូរចូលបានតែ ៧ នាទីប៉ុណ្ណោះ។ ជាងនេះទៀតមិត្តរួមក្រុម រីករាយនឹងលទ្ធផលបន្តដល់ចប់ប្រកួតជួយ Juventus យកបាន ៣ ពិន្ទុត្រឡប់មកឈរកំពូលតារាងជាថ្មី ។

រូបថតក្លឹប៖ Juventus
កាលពីយប់មិញនេះដែរ Cristiano Ronaldo ចូលលេងលើកទី ១០០០ ឲ្យក្លឹបអាជីព ប៉ុន្តែមិនបានស៊ុតបញ្ចូលទីនោះទេ។ ក្រោយខកខានបែបនេះកំណត់ត្រាទាត់ចូល ១១ ប្រកួតជាប់គ្នាកន្លងមករបស់គេ បញ្ចប់ត្រឹមប្រកួតទី ១២ យប់មិញ។

ចំណែកខ្សែប្រយុទ្ធ Aaron Ramsey រកបាន ២ គ្រាប់ក្នុង ២ ប្រកួតជាប់គ្នា (ទល់នឹង Spal និង Inter) រូបគេក៏ធ្លាប់ធ្វើបានដូចនេះដែរពេលលេងឲ្យ Arsenal អំឡុងខែតុលាឆ្នាំ ២០១៧ ។

ដូចនេះ Inter ខ្ទាតដល់លេខ ៣ មាន ៥៤ ពិន្ទុ, Lazio លេខ ២ មាន ៦២ ពិន្ទុ និង Juventus លេខ ១ មាន ៦៣ ពិន្ទុ (គិតត្រឹមសប្ដាហ៍ទី ២៦) ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថតក្លឹប៖ Juventus

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;