ត្រីមាសទី១ ឆ្នាំ២០២០ វិស័យដឹកជញ្ជូនផ្លូវអាកាស អាស៊ី-ប៉ាស៊ីហ្វិក ខាងបង់ជាង ៣ពាន់លានដុល្លារ
- 2020-03-10 04:17:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រីមាសទី១ ឆ្នាំ២០២០ វិស័យដឹកជញ្ជូនផ្លូវអាកាស អាស៊ី-ប៉ាស៊ីហ្វិក ខាងបង់ជាង ៣ពាន់លានដុល្លារ
ចន្លោះមិនឃើញ
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅ កាត់ថា IATA បានចេញរបាយការណ៍មួយ នៅថ្ងៃទី១០ មីនានេះ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងខាងបង់ទឹកប្រាក់ ប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក ស្មើនឹង២៤% នៅត្រីមាសទី០១ នៃឆ្នាំ២០២០នេះ បើប្រៀបធៀបនឹងរយៈដូចគ្នា កាលពីត្រីមាសទី១ នៃឆ្នាំ២០១៩កន្លងទៅ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ Bloomberg ។
ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Airport Council International (ACI) Asia-Pacific) បានឲ្យដឹងថា ការចរាចរណ៍របស់អ្នកដំណើរ នៅតាមអាកាសយានដ្ឋាននានា នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្លាក់ចុះ២៤%នៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ ប្រហាក់ប្រហែលនឹងការរំពឹងទុក របស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។
IATA បានបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងខាងបង់ទឹកប្រាក់កាន់តែច្រើនថែមទៀត នៅត្រីមាសទី២ និងប្រចាំឆ្នាំ២០២០នេះ ប្រសិនបើការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅតែបន្តអូសបន្លាយរយៈពេលយូរ៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍