ក្រុមលេង Europa League មួយគូកំពុងទាស់ទែងគ្នា ពេលវីរុសកូរ៉ូណារាតត្បាត

  • 2020-03-11 09:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Inter Milan នឹងត្រូវបើកកីឡដ្ឋាន San Siro ស្វាគមន៍ក្រុមកំពុងឡើងជើង Gatafe មកពីអេស្ប៉ាញ នៅយប់ថ្ងៃទី ១៣ ខែមីនាឆ្នាំ​ ២០២០ ខាងមុខនេះជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់លំដាប់ទីពីរអឺរ៉ុប Europa League។

យ៉ាងណា ការប្រកួតខាងលើ ភាគីខាងក្លឹប Inter បានបញ្ជាក់ច្បាស់ហើយថា នឹងត្រូវលេងដោយបិទទ្វារ។ ចំណែកភាគីខាង Gatafe មិនសុខចិត្តនោះទេ អំឡូងពេលដែលអ៊ីតាលី ត្រូវបានរាតត្បាតដោយវីរុស COVID-19 ទូទាំងប្រទេស។

លោក Ángel Torres /រូបថត៖ AS
លោក Ángel Torres បាននិយាយប្រាប់សារព័ត៌មាននានានៅអេស្ប៉ាញដូច្នេះថា យើងនឹងមិនឲ្យកីឡាករនិងក្រុមការងារហោះទៅអ៊ីតាលីនោះទេ ទោះឲ្យស្មើ ឲ្យចាញ់ ឬធ្លាក់ពីពានអឺរ៉ុបមួយនេះក៏ដោយ។

ប្រធានក្លឹបដដែលនេះ បានបន្ថែមទៀតថា ខ្ញុំខ្លាចតែឆ្លងវីរុសកាចសាហាវនេះ។ យើងមិនគួរទៅទីនេះ [អ៊ីតាលី] ។ លោកក៏បានស្នើទៅ UEFA ដើម្បីដោះស្រាយរឿងនេះ ប៉ុន្តែខាង UEFA បានឆ្លើយតបមកវិញដោយឲ្យលោក Torres សុំការអនុញ្ញាតលក្ខខណ្ឌពិសេសពីរដ្ឋាភិបាលអេស្ប៉ាញជាមុនសិន។

យ៉ាងណាដំណោះស្រាយ នៅមិនទាន់បញ្ជាក់នៅឡើយ ពីភាគីទាំងសងខាង៕

ប្រភព៖ Football Italia | en.as. ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;