ក្រោយសម្តេចស្នើ២ថ្ងៃ បទ "សំណាងថ្មដាវាសនាវាលវែង" ចេញរូបរាង

  • 2020-03-11 08:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទ "សំណាងថ្មដាវាសនាវាលវែង" បានចេញរូបរាងក្រោយសម្តេចតេជោស្នើសុំរយៈពេល២ថ្ងៃ។ បទនេះជាការតែងនិពន្ធរបស់អ្នកនិពន្ធជើងចាស់លោក ហ៊ុន ​ហេង និងច្រៀងដោយលោក ជិន វឌ្ឍនា និងអ្នកស្រី ហ៊ឺម ស៊ីវន ដែលច្រៀងលំនាំបទ : រលឹមផ្សែងក្រូច។

វីដេអូ៖ Channel YouTube Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

ការថ្លែងស្នើសុំឲ្យលោក ហ៊ុន ហេង តែបទ"សំណាងថ្មដាវាសនាវាលវែង" នេះធ្វើឡើងក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២០កន្លងទៅ៕

អត្ថបទ៖ លន ហ្សាឌីណា

;