រកឃើញ​ប្រាសាទ​មួយ​មុន​សម័យ​អង្គរ នៅ​ខេត្ត​ស្ទឹងត្រែង

  • 2020-03-11 08:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​ជំនាញនៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង សហការជាមួយមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង កាលពីថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ បានចុះរុករកឃើញ​ប្រាសាទបុរាណមួយកន្លែង ស្ថិតក្នុងភូមិឫទ្ធីសែនជ័យ១​ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមការ​បកស្រាយ​ជាបឋម​របស់លោក​ប្រធាន​ការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្ត បានឱ្យដឹងថា៖​ ប្រាសាទនេះ​ កសាងឡើងក្នុងសតវត្សរ៍ទី៦​ មុនសម័យអង្គរ។ មន្រ្តីជំនាញ​ បានប្រទះឃើញ​ស្រះទឹកបុរាណមួយកន្លែងទៀតដែរ ដែលមាន​ចម្ងាយពី​ប្រាសាទនោះ ២៥០ម៉ែត្រ។

ជាក់ស្ដែង​ប្រាសាទនោះ​មានសភាព​បាក់បែក និងមាន​ការកំណាយ​រូងចុះ​ទៅខាងក្រោម និងមាន​ចម្ងាយពីរបៀង​អភិរក្សជីវៈចម្រុះប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ចម្ងាយ ១៣០​ម៉ែត្រ៕

អត្ថបទ និងរូបថត៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;