Klopp សារភាពថាប៉ះ AT ពិបាកលេងបើឈរការពារសុទ្ធចាំតែ Counter Attack

  • 2020-03-12 01:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាត់ការទូទៅក្រុម Liverpool លោក Jugen Klopp បានលើកឡើងក្រោយចប់ប្រកួតជាមួយនឹងសារព័ត៌មាន BT Sport ដូច្នេះថា៖ "ខ្ញុំពេញចិត្តចំពោះកូនក្រុមដែលបានប្រឹងប្រែងលេងបានយ៉ាងល្អ ប៉ុន្តែវាជារឿងដែលពិបាកបំផុតមួយដែលលេងទល់នឹងក្រុមបែបនេះ។ ខ្ញុំបានឃើញកីឡាករមួយចំនួនដូចជា Koke, Saul, Llorente ពួកគេឈរចាំមុខទីតែម្តង។ AT ចាំតែ Counter Attack ប៉ុណ្ណោះ។ យ៉ាងណពួកគេឈ្នះហើយ ខ្ញុំទទួលស្គាល់ ហើយក៏អបអរសាទរផងដែរ។

រូបថត៖ PA
នៅជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយក្រុម Liverpool បានប្រកួតចាញ់ AT សរុបទាំងពីរជើង ២-៤ Atletico Madrid ។ គូនេះប្រកួតគ្នាយ៉ាងស្វិតស្វាញ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាច្រើនម៉ឺននាក់ ខណៈដែល ២ គ្រាប់មុនរកបានដោយ Wijnaldum និង Firmino ប៉ុន្តែត្រូវបានវាយបកវិញដោយ Llorente ម្នាក់ឯង ២ គ្រាប់និងអ្នកសម្លាប់ចុងក្រោយគឺ Morata ។

លទ្ធផលនេះ បានជួយឲ្យ Atletico Madrid បានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Champions League ជាមួយនឹង Paris៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថត៖ PA
រូបថត៖ B/R

ប្រភព៖ standard ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;