Atletico ចារកំណត់ត្រាដំបូងៗអ្វីខ្លះ ក្រោយទម្លាក់ក្រុមជើងឯក Champions League
- 2020-03-12 04:19:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Atletico ចារកំណត់ត្រាដំបូងៗអ្វីខ្លះ ក្រោយទម្លាក់ក្រុមជើងឯក Champions League
ចន្លោះមិនឃើញ
នៅជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយក្រុម Liverpool បានប្រកួតចាញ់ AT សរុបទាំងពីរជើង ២-៤ Atletico Madrid ។ គូនេះប្រកួតគ្នាយ៉ាងស្វិតស្វាញ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាច្រើនម៉ឺននាក់ ខណៈដែល ២ គ្រាប់មុនរកបានដោយ Wijnaldum និង Firmino ប៉ុន្តែត្រូវបានវាយបកវិញដោយ Llorente ម្នាក់ឯង ២ គ្រាប់និងអ្នកសម្លាប់ចុងក្រោយគឺ Morata ។
លទ្ធផលនេះ បានជួយឲ្យ Atletico Madrid បានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Champions League ជាមួយនឹងក្រុម Paris Saint Germain។
-ជាការប្រកួតលើកដំបូងបំផុត ដែលមានក្រុមទាំងសងខាងស៊ុតគ្នា ៤ គ្រាប់ក្នុងម៉ោងបន្ថែម(៩០+៣០នាទី) នៃវគ្គចាញ់-ធ្លាក់
-Atletico Madrid ឡើងផុតវគ្គ ១៦ ក្រុមចុងក្រោយបាន ៥ ដងក្នុងចំណោម៦ រដូវកាលជាប់ៗគ្នាកន្លងមក។ ចាញ់ម្តងគត់នោះគឺ នៅរដូវកាលមុន ក្រោយពេលឈ្នះជើងទី ១ បាន ២-០ ប៉ុន្តែជើងទី ២ ត្រូវ Juventus វាយបក ៣-០ វិញ។
-កីឡាករបម្រុងប្តូរចូលហើយស៊ុតចូលបាន ២ គ្រាប់ ចារជាកំណត់ត្រាឲ្យក្លឹបមាន ២ រូបនោះគឺ Marcos Llorente និង Sergio Aguero ។ Llorente ស៊ុត ២ គ្រាប់ម្នាក់ឯងនិង assist ១ ដងឲ្យ Morata។ ចំណែក Aguero ទាត់ចូល ២គ្រាប់ទល់នឹង Chelsea នៅខែវិច្ឆិកា ២០០៩។
-AT ជាក្រុមតែមួយគត់ដែលធ្វើឲ្យ Liverpool បាត់បង់កំណត់ត្រាឈ្នះដីខ្លួនឯង ក្នុងពានរង្វាន់អឺរ៉ុប នៅជំនាន់ដឹកនាំរបស់ Klopp ។
-AT ជាក្រុមទី ២ បន្ទាប់ពី Benfica ដែលអាចទម្លាក់ Liverpool ចេញពីពានរង្វាន់មួយនេះត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។ គ្រានោះ Liverpool ជាក្រុមការពារតំណែងជើងឯកឆ្នាំ ២០០៥ ដូចនឹងរដូវកាល ២០១៩ ដែលបានលើកពាន ហើយធ្លាក់វិញ នៅរដូវកាលបន្ទាប់។
-AT ក៏ជាក្រុមទី ២ បន្ទាប់ពី Benfica ដដែលអាចលេងឈ្នះ Liverpool ទាំងពីរជើង៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖