កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តពង្រឹងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • 2020-03-12 07:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាន់​តែ​ប្រសើរ​បន្តទៅមុខទៀត នេះជាការលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង​លោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Pablo Chiho Kang ឯកអគ្គ​រដ្ឋ​ទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក អ៉ិត សំហេង បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងក្រសួងការងារ នឹង​ត្រៀម​សហការ​ជា​មួយ​ឯកអគ្គរដ្ឋទូត ដើម្បី ជួយ សម្រួលដល់បេសកកម្មការទូត ប្រកបដោយជោគជ័យ ក្នុងន័យថា ឲ្យ​ទំនាក់​ទំនងកម្ពុជា និងអូស្ត្រាលី កាន់តែមានលក្ខណៈស៊ីជម្រៅ និងប្រសើរថែមទៀត។

ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពី កិច្ច​សហប្រតិបត្តិការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់​តែ​ស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ជាពិសេស វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានស្នើសុំទៅឯកឧត្តមអគ្គរដ្ឋទូត ឲ្យ​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​ធនធានមនុស្ស​ដល់​មន្ត្រី​របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនកាន់តែច្រើនបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;