លោក គួច ចំរើន ជំរុញឱ្យក្រុមហ៊ុនធ្វើផ្លូវ ៣៤ខ្សែក្នុង​ខេត្តព្រះសីហនុត្រូវពន្លឿនឲ្យបានទ្វេដង

  • 2020-03-13 02:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បាន​ជំរុញឱ្យក្រុហ៊ុន និង​កង​វិស្វកម្ម​ស្ថាបនា​ផ្លូវ​ទាំង៨ ត្រូវ​ពន្លឿនការសាងសង់ផ្លូវ និងដាក់លូឱ្យបានទ្វេដងទើបទាន់ពេលវេលា។ ការ​លើក​ឡើង​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការ​ស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែ កាល​ពី​ថ្ងៃទី១២ ខែមីនា នៅខេត្តព្រះសីហនុ។

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
តាមរបាយការណ៍របស់ក្រុមការងារបច្ចេកទេស ពិនិត្យឃើញថាមកដល់បច្ចុប្បន្ន ការងារ​ស្ថាបនា​ផ្លូវ​ទាំង ៣៤ខ្សែ ជួបបញ្ហាប្រឈមមួយចំនួន។ ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុង​ខេត្តព្រះសីហនុ ដែល​ប្រើ​ពេលរយ:​ពេល ៨ខែ ដោយបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោម​អធិ​បតី​ភាព​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មក​ដល់​ពេល​នេះ​ការ​អនុវត្ត​ការងារ​សាងសង់​អស់រយ:ពេលជិត ៤ខែហើយ។ ក្រុមហ៊ុនទាំង៨ បាន​ធានាការ​ពន្លឿន​ដំណើការ​សាងសង់​ផ្លូវ​ចាក់​បេតុង និងដាក់លូឱ្យបានទាន់តាមផែនការ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន និងកងវិស្វកម្មទាំង៨ ដូចខាងក្រោម៖

១. ត្រូវពន្លឿនការសាងសង់ឱ្យបានទ្វេដង ដោយក្រុមហ៊ុន២ បានស្ថាបនា និង​ដាក់​ប្រព័ន្ធ​លូតាម​ផែន​ការ ចំពោះក្រុមហ៊ុន ៦ ទៀត ការស្ថាបនាផ្លូវ និង​លូ​មិនទាន់​តាម​តម្រូវ​ការ​នៃ​រយ:ពេល​សាង​សង់ ៨ខែ។

២. បញ្ហាការកកស្ទះចរាចរណ៍នៅតាមការដ្ឋានមួយចំនួន ពិសេសការដ្ឋានផ្លូវឯករាជ្យ ក្រុមហ៊ុន​ចង់​លឿន មិនបានគិតពីផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ ក៍ដូចជាការកាយដាច់ប្រព័ន្ធទឹកស្អាត ខ្សែ​កាប​អគ្គីសនី កាបអុបទិចជាដើម ពិសេសត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ ។

៣. ប្រព័ន្ធលូត្រូវធ្វើការកែសម្រួលតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា និង​បាន​ជម្រុញ​ឱ្យ​ក្រុម​បច្ចេកទេស​ចុះ​ពិនិត្យគ្រប់ការដ្ឋាន ប្រសិនបើរកឃើញថា ដាក់​លូ​មិន​មាន​លក្ខណ:​បច្ចេកទេស​ត្រឹម​ត្រូវ​តម្រូវឱ្យកាយចេញ ។

៤. បញ្ចៀសផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចេញ-ចូល ក៍ដូចជាការធ្វើដំណើរ។

៥. ការស្ថាននាផ្លូវ ដាក់លូត្រូវតាមបទដ្ឋានបច្ចេកទេសដូចជា ដែក បេតុងមានគុណភាព និង​ការ​ស្រោច​ទឹក។

លោក​អភិបាលខេត្ត បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់ទាំង៨ ត្រូវ​សហការ​ជាមួយ​ក្រុម​ហ៊ុន​អាន​កូ (ផលិតទឹកស្អាត) ក្រុមហ៊ុនខ្សែកាបអុបទិច និងអគ្គិសនីខេត្ត ដើម្បី​ការស្ថាបនាផ្លូវទាំង ៣៤​ខ្សែ​ក្នុង​ក្រុង​ព្រះសីហនុ ឱ្យបានរលូនតាមការគ្រោងទុក៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;