វិធីការពារសុខភាពពីវីរុសកូរ៉ូណា ពេលធ្វើដំណើរផ្លូវឆ្ងាយដែលអ្នកមិនគួរធ្វេសប្រហែសដាច់ខាត

  • 2020-03-13 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​សារ​តែ​វីរុស​​កូរ៉ូណា (COVID-19) ជា​ជំងឺ​រាតត្បាត​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​​និង​នៅ​​​លើ​ទឹក​ដី​ចំនួន ១២៧​ ហើយ​ជុំវិញ​ពិភពលោក។ ក្នុង​នោះ​ដែរ​អង្គការ​សុខភាព​ពិភព​លោក​បាន​ដើរ​តួនាទី​​យ៉ាង​​សំខាន់​​ដើម្បី​ប្រកាស​អាសន្ន​ និង​ណែនាំ​ពី​​វិធី​​ជា​ច្រើន​ ដើម្បី​​ការពារ​សុវត្ថិភាព​​​ពី​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។

ក្នុង​ករណី​ចាំ​បាច់​ណា​មួយ​ ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ គួរ​ដឹង​ពី​របៀប​ការពារ​ខ្លួន​សំខាន់​ៗ ​ដូច​ខាង​ក្រោម។៖

  • ​ថែរក្សា​អនាម័យ​ឲ្យ​​បាន​ល្អ​​មាន​ដូច​ជា លាង​ដៃ​​ដោយ​ប្រើ​សាប៊ូ​​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២០ វិនាទី រួច​ត្រូវ​លាង​ចេញ​ជាមួយ​នឹង​ទឹក​ស្អាត ឬ​អាច​​លាង​សម្អាត​​​ជាមួយ​នឹង​ទឹក​​អាល់កុល​​​ដើម្បី​សម្លាប់​មេរោគ។ ប្រសិន​បើ​​ដៃ​របស់​អ្នក​ប្រឡាក់ គួរ​លាង​ជាមួយ​សាប៊ូ​ទើប​​ត្រឹមត្រូវ ប្រើ​តែ​ទឹក​​លាង​ដៃ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ។

  • យក​កែង​ដៃ ឬ​ក្រដាស​ស្អាត​ខ្ទប់​មាត់​និង​ច្រមុះ នៅ​ពេល​ដែល​អ្នក​កណ្ដាស់​ឬ​ក្អក បន្ទាប់​​មក​​ត្រូវ​បោះ​ចោល​ក្រដាស​ដែល​ប្រើ​រួច​ភ្លាមៗ និង​​ត្រូវ​លាង​ដៃ​ជាមួយ​នឹង​ទឹក​អាល់កុល​ឲ្យ​បាន​ស្អាត។

  • កុំ​ប្រើ​ដៃ​ប៉ះ​មាត់​និង​ច្រមុះ​។

  • គ្មាន​ភស្តុតាង​ជាក់​លាក់​ណា ដែល​បញ្ជាក់​ថា​ការ​ពាក់​ម៉ាស់​គ្រប់​ប្រភេទ អាច​ការពារ​អ្នក​​មិន​ឲ្យ​ឈឺ​នោះ​ទេ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​អ្នក​ចង់​ពាក់​ម៉ាស់​ឲ្យ​មាន​ប្រសិទ្ធភាព គួរ​ដឹង​ពី​វិធី​ពាក់​​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត និង​ត្រូវ​បោះ​ចោល​បន្ទាប់​​ពី​ប្រើ​រួច ហើយ​កុំ​ភ្លេច​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​។
  • ​​​គួរ​ជ្រើស​រើស​អាហារ​ណា​ដែល​ចម្អិន​ឆ្អិន​ល្អ និង​មាន​អនាម័យ​ខ្ពស់​។ ​

  • ប្រសិន​បើ​អ្នក​មក​​ពី​តំបន់​ដែល​មាន​អត្រា​ឆ្លង​ជំងឺ​ខ្ពស់ គួរ​សង្កេត​តាម​ដាន​ខ្លួន​ឯង​ដើម្បី​ដឹង​ពី​សញ្ញា​គ្រោះ​ថ្នាក់ ក្នុង​អំឡុង​ពេល​ ១៤​ថ្ងៃ​ដំបូង​។

  • បើ​អ្នក​លេច​ចេញ​សញ្ញា​ដូច​ជា​ គ្រុន​ក្តៅ ក្អក ឬ​ពិបាក​ដក​ដង្ហើម ត្រូវ​ទាក់​ទង​ទៅ​មន្ទីរពេទ្យ ឬ​មជ្ឈមណ្ឌល​ថែរក្សា​សុខភាព ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​៕

ចុចអានបន្ត៖ ខ្វល់តែរឿងពាក់ម៉ាសនិងលាងដៃ បើមិនពង្រឹងប្រព័ន្ធភាពស៊ាំរឹងមាំនោះវីរុសងាយវាយលុកបំផុត

ប្រភព៖ who ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទថ្មី
;