ថ្ងៃទី ១ពិធីបុណ្យទន្លេមានភ្ញៀវជាតិ និងអន្តរជាតិដើរលេងកម្សាន្តជាង ៣ម៉ឺននាក់
- 2020-03-14 01:36:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃទី ១ពិធីបុណ្យទន្លេមានភ្ញៀវជាតិ និងអន្តរជាតិដើរលេងកម្សាន្តជាង ៣ម៉ឺននាក់
ចន្លោះមិនឃើញ
បើតាមការបញ្ជាក់នៅគណនីហ្វេសបុករបស់ក្រសួងទេសចរណ៍ ពិធីបុណ្យទន្លេនៅថ្ងៃទីមួយ (១៣ មីនា ២០២០) ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសមកកំសាន្តចំនួនប្រមាណ ៣ មុឺននាក់ (ក្នុងនោះបរទេសប្រមាណ ៣០០នាក់ ដែលភាគច្រើនជាជនជាតិបារាំង)។
គួរបញ្ជាក់ថា ពិធីបុណ្យទន្លេ លើកទី០៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី ១៥ ខែ មីនា ឆ្នាំ២០២០។ ក្នុងពេលរៀបចំពិធីបុណ្យទន្លេនេះរដ្ឋបាលខេត្តបាត់ដំបងក៏បានបង្ហាញរូបភាពពីការរៀបចំតុបតែងលម្អភ្លើងនៅតាមដើមឈើ និងមានស្តង់លក់ជាច្រើន រួមជាមួយភ្ញៀវចូលរួមដើរលេងកម្សាន្តជាច្រើន៕
រូបភាព៖ ក្រសួងទេសចរណ៍