ដំណឹងល្អ! កូនផ្សោតទី ៤មួយទៀតកើតក្នុងខែមីនា នេះ

  • 2020-03-15 12:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF-កម្ពុជា បានកត់ត្រាកូនផ្សោតតន្លេមេគង្គទើបកើតថ្មី នៅអន្លង់ផ្សោតកាំពីកាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២០។

នេះជាកូនទីបួនដែលត្រូវបានកត់ត្រាក្នុងឆ្នាំនេះ។ កូនផ្សោតនេះមានអាយុ ប្រមាណជាប្រាំថ្ងៃ ហើយត្រូវបានក្រុមការងារស្រាវជ្រាវដែលកំពុងធ្វើការអង្កេត ចំនួនសត្វផ្សោតតាមដងទន្លេមេគង្គ ប្រទះឃើញពេលវាកំពុងហែល ជាមួយ សត្វផ្សោតធំចំនួនពីរទៀត៕

អត្ថបទ និង​រូបភាព៖ WWF-Cambodia

;