កីឡាករ ៣ រូបដំបូងគេនិងបុគ្គលិកក្លឹប២ រូបទៀតនៅ La Liga កំពុងផ្ទុកវីរុសកូរ៉ូណា
- 2020-03-16 04:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ ៣ រូបដំបូងគេនិងបុគ្គលិកក្លឹប២ រូបទៀតនៅ La Liga កំពុងផ្ទុកវីរុសកូរ៉ូណា
ចន្លោះមិនឃើញ
យ៉ាងតិចណាស់មានមនុស្ស ៥ រូបដែលជាសមាជិកក្លឹប Valencia នៅលីគកំពូលអេស្ប៉ាញ La Liga កំពុងផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 ក្រោយតេស្តឃើញវិជ្ជមាន កាលពីថ្ងៃអាទិត្យកន្លងទៅ។
ក្នុងនោះមានកីឡាករអាជីព ៣ រូបនោះគឺខ្សែប្រយុទ្ធ Ezequiel Garay ខ្សែការពារ Mangala និង Jose Gaya ចំណែក ២ រូបទៀតជាបុគ្គលិករបស់ក្លឹបដែលមានមូលដ្ឋាននៅតំបន់ Mestalla មួយនេះ។
យ៉ាងណា ទាំងកីឡាករផ្ទាល់និងក្លឹបក៏បានបង្ហោះសារព្រមគ្នាផងដែរថា ពួកគេមានសុខភាពល្អជាប្រក្រតី និងកំពុងស្ថិតក្នុងការតាមដានព្យាបាលបន្ត ខណៈសាមីខ្លួន នឹងត្រូវដាក់នៅដោយឡែកសិន ឯក្លឹបក៏បានបញ្ជាក់បន្ថែមផងដែរថា អ្នកដែលធ្លាប់ស្និទ្ធជាមួយកីឡាករខាងលើនេះ ក៏នឹងត្រូវដាក់នៅដោយឡែកដូចគ្នា៕