Atalanta ឲ្យ​កីឡាករ​​ឃុំ​ខ្លួន​ឯង ១៤ ថ្ងៃដាច់ដោយឡែក​​ក្រោយ​​ដឹង​​រឿង​​នៅ​​អេស្ប៉ាញ​

  • 2020-03-16 05:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ Atalanta បាន​ប្រកាស​ប្រាប់​ឲ្យ​ដាក់កីឡាករខ្លួន ស្នា​ក់​នៅ​​ដោយឡែក​បណ្ដោះ​អាសន្ន​សិន​ ក្រោយពេល​កីឡាករ Valencia ៣ រូប​និង​​បុគ្គលិក​ក្លឹប២​ រូប​ទៀត​​តេស្ត​រក​ឃើញ​វិជ្ជមាន​ផ្ទុកវីរុស COVID-19 ។

រូបថតក្លឹប៖ Atalanta B.C
រីឯ​តំបន់​ Bergamo ដែលជា​ទីតាំង​របស់​ក្លឹប Atalanta ផ្ទាល់​ឯណោះ​បាន​នឹង​កំពុង​ផ្ទុះ​វីរុស​ខាង​លើ​ខ្លាំង​ក្លាឆ្លងដល់​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​​ ខណៈ​ដែល​រដ្ឋ​អំណាច​នៅ​ទីនោះក៏​ ​បាន​ប្រកាស​ឲ្យ​មនុស្ស​ម្នា​ផ្សេងៗ​ស្នាក់​នៅ​ផ្ទះ​ខ្លួន​​ឯង​។

យោង​តាម​សារព័ត៌មាន​អ៊ីតាលី​​បាន​ចុះ​ផ្សាយ​ថា កីឡាករ Valencia ដែល​បាន​លេង​ប៉ះ Atalanta ថ្ងៃមុននៅ​វគ្គ ១៦ ក្រុម​ Champions League គឺមាន​​ខ្សែប្រយុទ្ធ​ Ezequiel Garay និងខ្សែការពារ Mangala ដូច​នេះ​ហើយ​​ទើប​ក្លឹប​សម្រេច​បែប​នោះ​តែ​ម្តង។

គិតមកទល់នេះ គេ​រកឃើញកីឡាករ១១ រូប​នៅ Seria A កំពុងផ្ទុកវីរុសកូរ៉ូណាក្នុង​នោះ​កីឡាករ​ក្លឹប Sampdoria កើន​ដល់ ៧ រូប​ ឯ​ក្លឹប Fiorentina មាន ៣ រូប​និងក្លឹប Juventus មាន​ ១ រូប​គត់។

បច្ចុប្បន្ន​រដ្ឋាភិបាលអ៊ីតាលី បានបិទប្រទេសមួយទាំងមូលមិនឲ្យមានចរាចរដូចមុនឡើយ ដើម្បីជៀសវាងការសាយភាយនៃវីរុសដ៏កាចសាហាវនេះ៕

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;