២ខែ ២០២០ សំណើសុំសាងសង់អគារកើនជិត២ដង ឆ្នាំចាស់
- 2020-03-16 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ខែ ២០២០ សំណើសុំសាងសង់អគារកើនជិត២ដង ឆ្នាំចាស់
ចន្លោះមិនឃើញ
"នៅក្នុងវីស័យសំណង់នៅកម្ពុជារហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០នេះយើងសង្គេតឃើញថាឥតទាន់មានការថតចុះទេ ផ្ទុយទៅវិញការស្នើសុំសាងសង់ជាគម្រោងដែលបានដាក់ស្នើសុំកើនឡើង គិតត្រឹមខែកុម្ភៈនេះមានជាង ៥២៣គម្រោង បើធៀបទៅនឹង២០១៩ គិតត្រឹមខែកុម្ភៈដូចគ្នាយើងមានតែជាង៣០០គម្រោងទេ ហើយបើគិតជាទុនវិនិយោគមានការកើនឡើងសឹងតែទ្វេដង" នេះបើតាមការបញ្ជាក់ប្រាប់របស់លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្លែងប្រាប់ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី “ វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នៅទីស្តីការគណៈរដ្ឋមន្រ្តីនៅ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ២០២០។
តាមរបាការណ៍តួលេខលទ្ធផលរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់សម្រេចបាន នៅឆ្នាំ២០១៩ទុនវិនិយោគវិស័យសំណង់មាន ១១,៤៣ ពាន់លានដុល្លារ កើនឡើងជាង៩៨,៧៤ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨ ដែលទុនវិនិយោគកាលពីឆ្នាំ ២០១៨ មានប្រមាណតែ ៥,៣១ ពាន់លានដុល្លារតែប៉ុណ្ណោះ។
នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ថា នៅឆ្នាំ២០១៩ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិសរុប ១១៤ លានដុល្លារ កើនឡើង ១៧ លានដុល្លារ ស្នើនឹង ១៧,៥០ភាគរយ ធៀបនឹងឆ្នាំ២០១៨៕