កើតមួយទៀតហើយ! ដាក់ឈ្មោះឲ្យផងកូនផ្សោតទី ៥ត្រូវ​បាន​កើតនៅក្នុងខែមីនានេះ

  • 2020-03-18 03:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃទី​១៣ ប្រទះ​ឃើញ​កូន​ផ្សោត​ទី​បួន​ ថ្ងៃទី​១៤ ប្រទះ​ឃើញ​កូន​ផ្សោត​មួយ​ទៀត​ ដែល​ជា​កូន​ផ្សោត​ទី​ប្រាំ​ ត្រូវ​បាន​កត់​ត្រា​ក្នុង​ឆ្នាំ​២០២០ នេះ​។

ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​នៃ​រដ្ឋបាល​ជលផល​ ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង អង្គការ WWF-កម្ពុជា បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ទៀត​ មាន​អាយុ​ប្រហែល​ជាមួយ​ថ្ងៃ កំពុង​ហែល​ក្នុង​ចំណោម​ហ្វូង​ផ្សោត​ធំ​ចំនួន​ប្រាំ នៅ​អន្លង់​ផ្សោត​កាំពី​ ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា​ ឆ្នាំ​២០២០​ ខណៈដែល​ក្រុម​ការងារ​កំពុង​ធ្វើ​ការ​អង្កេត និង​ពិនិត្យ​តាម​ដានអត្ថសញ្ញាណ និង​រាប់​​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ តាម​ទន្លេ​មេគង្គ​ចាប់​ពី​ខេត្ត​ក្រចេះ​ ទៅ​ដល់​ខេត្ត​ស្ទឹង​​ត្រែង​ព្រំ​ប្រទល់​កម្ពុជា ឡាវ ដើម្បី​ធ្វើ​របាយការណ៍​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ត្រី​មាស​ទីបី​នៃ​ឆ្នាំ​២០២០។

តាម​របាយការណ៍​នៃ​ការ​អង្កេត​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា​មាន​សត្វ​ផ្សោត​ចំនួន ៩២ ក្បាល​ ក្នុង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ​ និង​ស្ទឹង​ត្រែង​៕

ប្រភព៖ WWF-Cambodia

អត្ថបទថ្មី
;