ហេតុផលនៅពីក្រោយ ការផ្ទុះឡើងយ៉ាងលឿននៃកូវីដ១៩នៅអ៉ីតាលី
- 2020-03-19 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលនៅពីក្រោយ ការផ្ទុះឡើងយ៉ាងលឿននៃកូវីដ១៩នៅអ៉ីតាលី
ចន្លោះមិនឃើញ
អ៉ីតាលីដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប ជាកន្លែងគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព និងជាប្រទេសមួយដែលបានទទួលរងបានឥទ្ធិពលពីជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ ដើមហេតុនៃការឆ្លងគឺបណ្តាលមកពី ភ្ញៀវទេសចរជនជាតិចិន២រូប ដែលត្រូវបានពិនិត្យឃើញលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩។
គិតមកដល់ពេលនេះ អ៊ីតាលីមានអត្រានៃអ្នកកើតកូវីដ១៩ ច្រើនជាងគេនៅទ្វីបអឺរ៉ុប និងច្រើនជាងគេបន្ទាប់ពីប្រទេសចិន។
ករណីឆ្លងដំបូងបង្អស់ គឺចាប់ផ្តើមចេញពីភាគខាងត្បូងនៃអ៉ីតាលី បន្ទាប់មកក៏សាយភាយពាសពេញប្រទេសតែម្តង។ ប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអឺរ៉ុប បានតាមដានរកឃើញករណីឆ្លងតាមតំបន់និមួយៗ ដែលបង្កមកពីអ៊ីតាលី។ ក្នុងនោះដែរ មានអ្នកដំណើរជនជាតិអ៉ីតាលីជាច្រើន ដែលបានធ្វើរោគវិនិច្ឆ័យ រកឃើញថាមានជំងឺកូវីដ១៩ នៅឯប្រទេសដទៃ។
ករណីឆ្លងនិងតួលេខនៃអ្នកស្លាប់ដោយសារកូវីដ១៩
គិតមកត្រឹមថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ អ៉ីតាលីមានចំនួនអ្នកឆ្លងដល់ទៅ ៣៥៧១៣ នាក់ ដែលត្រូវបានរាប់បញ្ចូលជាប្រទេសដែលផ្ទុះជំងឺនេះខ្លាំងជាងគេក្រៅពីអាស៊ី។
សម្រាប់តួលេខអ្នកស្លាប់វិញ កើនឡើងដល់ទៅ ២៩៧៨ នាក់។ ចំនួននេះទៀតសោត គឺមានសន្ទុះលឿនខ្លាំងក្នុងអំឡុងពេលប៉ុន្មាន២-៣ ថ្ងៃចុងក្រោយ។
ករណីនៃការឆ្លងជំងឺកូវីដ១៩ នៅអ៊ីតាលី វិវត្តពីខ្ទង់រយទៅខ្ទង់ពាន់ត្រឹមរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះ។ ក្នុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ មានចំនួន២០០-៣០០ នាក់ បន្ទាប់មកក្នុងសប្ដាហ៍ទី៣ នៃខែមិនា កើនឡើងដល់៣០០០នាក់ ហើយនៅថ្ងៃទី១០ ខែមិនាដដែល មានអ្នកឆ្លងដល់ទៅ ១ម៉ឺននាក់។
ហេតុអ្វីករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសអ៉ីតាលី មានការកើនឡើងខ្ពស់បែបនេះ?
មូលហេតុចម្បងដែលត្រូវបានគេលើកមកបកស្រាយឆ្លើយតបទៅនឹងបញ្ហាមួយនេះ គឺដោយសារតែអ៊ីតាលីបានពង្រីកការធ្វើដំណើរតាមផ្លូវអាកាសជាមួយប្រទេសចិន។
អ៉ីតាលីមានទំនាក់ទំនងផ្នែកជើងហោះហើរជាមួយប្រទេសចិន ច្រើនជាគេបង្អស់ក្នុងចំណោមប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុប ថែមទាំងមានចំនួនច្រើនជាងមុនដល់ទៅ៣ដង ក្នុងឆ្នាំថ្មីនេះ។
អ៉ីតាលីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ក្នុងខែមករា ឆ្នាំ២០២០ ដើម្បីពង្រីកជើងហោះហើរ ក្នុងគោលបំណងបង្កើនវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្រោយមកទៀតសេចក្តីប្រកាសបានបង្ហាញថា អ្នកធ្វើដំណើរទៅកាន់ប្រទេសចិន បានកើនឡើងចំនួន ១០៨នាក់ ក្នុងមួយសប្តាហ៍ និងអាចកើនដល់ ៥៦នាក់ ពីលើបន្ថែមទៀត ក្នុងឆ្នាំ ២០២១ និង ២០២២។
រដ្ឋាភិបាលអ៉ីតាលី បានចាត់វិធានការយ៉ាងរឹងមាំ ក្នុងតំបន់ភាគខាងត្បូង ប៉ុន្តែបែរជាមិនបានយកចិត្តទុកដាក់ឲ្យទាន់ពេលវេលា នៅតំបន់ផ្សេងៗទៀតនៃប្រទេសទាំងមូល។ ការរាតត្បាតដែលនឹកស្មានពុំដល់ បានក្លាយជាភាពធ្វេសប្រហែសមួយពេល ដែលបង្កឲ្យស្ថានភាពកាន់តែរីករាលដាល ពិបាកទប់ស្កាត់និងតឹងតែងកាន់តែខ្លាំង។
ក្រៅពីការឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ អ៊ីតាលីក៏រងផលប៉ះពាល់មួយចំនួនទៀតដូចជា ទេសចរណ៍ សេដ្ឋកិច្ច ការបិទទីក្រុងដើម្បីឲ្យមនុស្សនៅដាច់ដោយឡែកពីគ្នា បិទសាលារៀន រួមទាំងព្រឹត្តិការណ៍សំខាន់ផ្សេងៗផងដែរ។ រដ្ឋាភិបាលអ៉ីតាលី បានប្រកាសពីការត្រៀមកញ្ចប់ថវិកាប្រមាណ ២៨.៣ពាន់លានដុល្លារអាមេរិក ដើម្បីតទល់ជាមួយនឹងកូវីដ១៩៕
ចុចអានបន្ត៖ តើនរណាខ្លះដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ កូវីដ១៩?