ខ្សែ​​ប្រយុទ្ធ​កំពូល​ Bayern Munich និង​ប្រពន្ធ​បរិច្ចាគ ១ លាន​អឺរ៉ូ​ជួយ​​អ្នក​​រងគ្រោះ​ដោយ​វីរុស​

  • 2020-03-22 05:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Robert Lewandowski និងភរិយា Anna បាន​​បរិច្ចាគទឹក​ប្រាក់​ប្រមាណ​ជា ១ លាន​អឺរ៉ូ​ ដើម្បី​ជួយ​ដល់​ការ​ទំនុក​បម្រុង​​និងប្រយុទ្ធប្រឆាំងទៅ​នឹង​វីរុស​កូរ៉ូណា ឬ COVID-19 នៅ​​ក្នុង​ប្រទេស​អាល្លឺម៉ង់។

រូបថត៖ B/R
ជម្រាបជូនថា អាល្លឺម៉ង់ ជាប្រទេស​នៅ​ក្នុង​តំបន់អឺរ៉ុប​ទី ៣ ដែល​មានអត្រាឆ្លង​ខ្ពស់​បំផុត បន្ទាប់ពី អេស្ប៉ាញ និងអ៊ីតាលី។ គិតមកទល់ពេលនេះ អាល្លឺម៉ង់ មាន​អ្នក​រងគ្រោះ ​(អ្នកឆ្លង) ចំនួន ២២ ៣៦៤ ករណី មាន​អ្នកស្លាប់​ ៨៤ នាក់ ប៉ុន្តែ​ក៏​មាន​ដែរ​អ្នកដែល​បាន​ជាសះស្បើយ​ចំនួន ២០៩ នាក់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;