លោក ថោង ខុន ក្រើនរំលឹកភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ព្រោះនៅតែមានភ្ញៀវដើរលេង

  • 2020-03-23 02:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ប្រកាស​ក្រើន​រំលឹក​ទៅ​ដល់​មន្ត្រី​គ្រប់​ផ្នែក​ដែល​ចំណុះ​ក្រោមក្រសួងទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើការទទួលបដិសណ្ឋារកិច្ច ការផ្ដល់សេវាកម្មនានាដល់ភ្ញៀវទេសចរ ក៏​ដូច​ជា​ការ​ងារ​ដទៃ​ទៀត​ក្នុង​វិស័យនេះឱ្យបានល្អថែមទៀត ខណៈ​ចលនា​ទេសចរ​ផ្ទៃ​ក្នុង​ប្រទេស​នៅ​តែ​បន្ត​មាន​រៀង​រាល់​ថ្ងៃ។

លោក​រដ្ឋមន្ត្រី ក៏​បានឱ្យដឹងថា នៅក្នុងសប្តាហ៍ទី២ ខែមីនានេះ ប្រជាពលរដ្ឋ និង​ទេសចរបរ​ទេស​ផ្ទៃ​ក្នុង​ប្រមាណ​ជាង ១៩ម៉ឺននាក់ នៅតែបន្តដើរទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​នានា​នៅក្នុងប្រទេសកម្ពុជា។

លោក​បានអះអាងថា ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល គ្រប់រាជធានី-ខេត្ត​មិន​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍ទេសចរណ៍ ព្រឹត្តិការណ៍សាសនា ឬការប្រគុំតន្ត្រីទេសចរណ៍អ្វីទៀតឡើយ។ ជារៀងរាល់​ថ្ងៃពិសេសនៅចុងសប្តាហ៍ ប្រជាពលរដ្ឋ និង​​ទេសចរ​បរទេស​ផ្ទៃ​ក្នុង​នៅ​តែ​ធ្វើ​ដំណើរ​កម្សាន្ត​ជាលក្ខណៈគ្រួសារ ក្រុមតូចៗ និង​លក្ខណៈ​បុគ្គល​ពិសេស​យុវជន​ក៏​នៅ​តែ​បន្ត​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ផ្សងព្រេង តំបន់ឆ្នេរសមុទ្រ-កោះ និងគោលដៅទេសចរណ៍នានានៅក្នុងខេត្តរបស់ខ្លួនជាធម្មតា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;