វីដេអូ៖ ពាក់ខ្សែដៃនេះហើយ ចង់ទៅណាក៏គេដឹងដែរ បើអត់ព្រមនៅដាច់ដោយឡែកក្នុងផ្ទះ១៤ថ្ងៃ
- 2020-03-23 03:17:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៖ ពាក់ខ្សែដៃនេះហើយ ចង់ទៅណាក៏គេដឹងដែរ បើអត់ព្រមនៅដាច់ដោយឡែកក្នុងផ្ទះ១៤ថ្ងៃ
ចន្លោះមិនឃើញ
នៅពេលចំនួននៃការឆ្លងដែលនាំចូលដោយអ្នកធ្វើដំណើរមានការកើនឡើងក្នុងទីក្រុងហុងកុង រាជរដ្ឋាភិបាល បានធ្វើការពាក់ខ្សែដៃអេឡិចត្រូនិច ដែលភ្ជាប់ទៅនឹងកម្មវិធីសម្រាប់ធ្វើការតាមដានទីតាំងរបស់អ្នកដំណើរទាំងនោះ ដើម្បីបញ្ជូនដំណឹងទៅមន្ទីរសុខាភិបាល និងមន្ត្រីប៉ូលីសហុងកុងដឹងប្រសិនបើអ្នកដំណើរទាំងនោះ ចេញពីកន្លែងដែលបានដាក់នៅដាច់ឆ្ងាយពីគេរយៈពេល ១៤ថ្ងៃ។ គូសបញ្ជាក់ថាអ្នកដំណើរដែលចូលទៅកាន់ទីក្រុងហុងកុងកាលពីថ្ងៃទី ២០ ខែមីនា មានករណី ៣៦ ក្នុងចំនោម ៤៨ ករណីនៃអ្នកឆ្លងកូវីដ១៩ ត្រូវបាននាំចូលពីអ្នកដំណើរបរទេស៕