អ្នកជំងឺកូវីដ១៩ ចំនួន២នាក់នៅខេត្តត្បូងឃ្មុំ ជាសះស្បើយហើយ
- 2020-03-24 08:57:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំងឺកូវីដ១៩ ចំនួន២នាក់នៅខេត្តត្បូងឃ្មុំ ជាសះស្បើយហើយ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានយកវត្ថុសំណាកវិភាគរបស់អ្នកផ្ទុកកូវីដ១៩ ចំនួន ៤នាក់ នៅខេត្តត្បូងឃ្មុំ យកទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺ២នាក់ ទទួលបានលទ្ធផល អវិជ្ជមាន ចំនួន២លើក ពោលគឺមិនមានផ្ទុកមេរោគកូវីដ១៩ទៀតឡើយ គឺបានជាសះស្បើយ។
អ្នកជំងឺ២រូបដែលជាសះស្បើយរួមមាន៖
ទី១. បុរសខ្មែរ អាយុ ៥៦ឆ្នាំ នៅឃុំកោងកាង ស្រុកកោងកាង ស្រុកពញាក្រែក។
ទី២. បុរសខ្មែរ អាយុ ៥៣ឆ្នាំ នៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ។
បច្ចុប្បន្ន ក្រុមគ្រូពេទ្យជំនាញ បានអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញហើយ៕