UNICEF ផ្ដល់ខិតប័ណ្ណពីវិធានការកាត់បន្ថយហានិភ័យឆ្លងកូវីដ១៩ ជាង ៥ពាន់សន្លឹក ដល់ខេត្តសៀមរាប
- 2020-03-25 00:44:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UNICEF ផ្ដល់ខិតប័ណ្ណពីវិធានការកាត់បន្ថយហានិភ័យឆ្លងកូវីដ១៩ ជាង ៥ពាន់សន្លឹក ដល់ខេត្តសៀមរាប
ចន្លោះមិនឃើញ
ក្រសួងមហាផ្ទៃបានផ្តល់ខិតប័ណ្ណចំនួន ៥១០០សន្លឹក ដែលជាជំនួយរបស់អង្គការ UNICEF ដល់រដ្ឋបាលខេត្តសៀមរាប កាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្នុងការបិទផ្សាយនៅសាលាខេត្ត និងបែងចែកបន្តសម្រាប់បិទផ្សាយនៅសាលាក្រុង ស្រុក ឃុំ សង្កាត់ ទីប្រជុំជនភូមិ និងមូលដ្ឋានសុខាភិបាល ទូទាំងខេត្ត។
ការចុះចែក និងបិតខិតប័ណ្ណទាំងនេះ គឺដើម្បីបែងចែកដល់អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយជូនប្រជាជន។ ជាមួយនឹងការបិទផ្សាយខិតប័ណ្ណនេះ គឺដើម្បីណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
អាជ្ញាធរខេត្តក៏បានណែនាំឲ្យ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់ មេត្តាដាក់ខ្លួនឯងឲ្យនៅដោយឡែកចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បេីមានចេញរោគសញ្ញា និងសូមពិគ្រោះជំងឺ អាចទំនាក់ទំនងសេវាសុខាភិបាលរដ្ឋ ឬតាមរយៈទូរស័ព្ទលេខ ១១៥ ។ ម្យ៉ាងទៀតសូមបងប្អូនសម្អាតអនាម័យផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចនេះសុមចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជម្នះ៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប