Champions League៖ ត្រឹមវគ្គនេះរកឃើញ ១១ នាក់ល្អបំផុត តែគ្មានឈ្មោះ Ronaldo
- 2020-03-26 03:35:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Champions League៖ ត្រឹមវគ្គនេះរកឃើញ ១១ នាក់ល្អបំផុត តែគ្មានឈ្មោះ Ronaldo
ចន្លោះមិនឃើញ
បើយោងតាមប្រភពពីវិបសាយសម្រង់ស្ថិតិ whoscored ដ៏ពេញនិយមបានបញ្ចេញជម្រើស ១១ នាក់ល្អបំផុត (គិតត្រឹមវគ្គជម្រុះក្នុងពូលខែកញ្ញា ២០១៩ ដល់វគ្គ ៨ ក្រុមចុងក្រោយខែមិនា ២០២០)។ ក្នុងនោះគេសង្កេតឃើញមានកីឡាករ Spurs ម្នាក់ទោះក្រុមធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក៏ដោយ តែស្ថិតិរបស់គេនៅតែល្អ។
ដោយឡែក Cristaino Ronaldo មិនបានជ្រើសឲ្យជាប់នោះទេ ផ្ទុយទៅវិញ រូបគេជាប់ជម្រើស ១១ នាក់ល្អបំផុតនៅ Serie A ឯណោះវិញ។ រីឯក្រុម Juventus ត្រូវបាន Lyon ឈ្នះក្នុងដី ១ គ្រាប់មុន។ បើវិបត្តិវីរុសត្រូវបានដោះស្រាយ ហើយ UEFA កំណត់ថ្ងៃប្រកួតឡើងវិញ តើក្រុមសេះបង្កង់អាចវាយបកវិញបានដូចរដូវកាលមុនដែរឬក៏ អត់? ដូចនេះ សូមរង់ចាំមើលបន្តទៀត៕
ខាងក្រោមនេះជាឈ្មោះជម្រើស ១១ នាក់ល្អបំផុតនៅ Champions League៖
អ្នកចាំទី Keylor Navas (Paris Saint-Germain) ពិន្ទុ ៧.២៤
ខ្សែការពារ Kalidou Koulibaly (Napoli) ពិន្ទុ ៧.៤៣
ខ្សែការពារ Dayot Upamecano (RB Leipzig) ពិន្ទុ ៧.៣០
ខ្សែបម្រើ Nicolás Tagliafico (Ajax) ពិន្ទុ ៧.៥៧
ខ្សែបម្រើ Thiago (Bayern Munich) ពិន្ទុ ៨.០០
ខ្សែបម្រើ Toni Kroos (Real Madrid) ពិន្ទុ ៨.០៩
ខ្សែបម្រើប្រយុទ្ធ Serge Gnabry (Bayern Munich) ពិន្ទុ ៧.៨៥
ខ្សែបម្រើប្រយុទ្ធ Lionel Messi (Barcelona) ពិន្ទុ ៨.៤៩
ខ្សែប្រយុទ្ធ Harry Kane (Tottenham) ពិន្ទុ ៨.០៨
ខ្សែប្រយុទ្ធ Robert Lewandowski (Bayern Munich) ពិន្ទុ ៩.២០
ប្រភព៖ whoscored