Bill Gates ថានឹងធ្វើបែបនេះដើម្បីប្រយុទ្ធ COVID-19 ប្រសិនខ្លួនជាប្រធានាធិបតី
- 2020-03-26 02:34:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bill Gates ថានឹងធ្វើបែបនេះដើម្បីប្រយុទ្ធ COVID-19 ប្រសិនខ្លួនជាប្រធានាធិបតី
ចន្លោះមិនឃើញ
ប្រសិនបើលោក Bill Gates គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលនេះ លោកនឹងអនុវត្តន៍វិធីសាស្ត្រសំខាន់បំផុតគឺការដាក់ពលរដ្ឋអាមេរិកឲ្យនៅដាច់ដោយឡែកពីគ្នា ដើម្បីកាត់បន្ថយការរាតត្បាតកូវីដ១៩។
សហស្ថាបនិក Microsoft រូបនេះបានប្រាប់ដល់អ្នកគ្រប់គ្រង TED កាលពីថ្ងៃអង្គារថា ៖ "សារដែលច្បាស់បំផុតគឺថាយើងមិនមានជម្រើសផ្សេង ក្រៅពីការនៅដាច់ដោយឡែកនេះ ហើយអនុវត្តន៍វាឲ្យបានក្នុងរយៈពេលកំណត់មួយ។ ដូចករណីប្រទេសចិន វាមានរយៈពេលប្រហែល ៦ សប្ដាហ៍ ដូចនេះយើងត្រូវត្រៀមខ្លួនសម្រាប់រឿងនេះ និងធ្វើវាឲ្យល្អ។”
មហាសេដ្ឋីរូបនេះបន្តថា ៖ "ប្រសិនបើយើងអនុវត្តន៍ការនៅដាច់ដោយឡែកបានល្អ ក្នុងពេលប្រហែល ២០ ថ្ងៃ អ្នកនឹងឃើញថាតួលេខនៃករណីថ្មីនឹងមានការផ្លាស់ប្ដូរ ដូចជាការថយចុះ...ហើយនេះជាសញ្ញាបង្ហាញថាអ្នកដើរផ្លូវត្រូវ។”
ក្នុងនាជាសហស្ថាបនិកនៃមូលនិធិ Bill and Melinda Gates លោក Bill Gates មានបទពិសោធន៍ច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រួមមានជំងឺគ្រុនចាញ់ ជំងឺ HIV និងជំងឺទន់សរសៃជាដើម៕