Chompoo Araya ឧបត្ថម្ភទឹក​ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ​ដើម្បី​ទប់​ស្កាត់ Covid 19 នៅ​ថៃ

  • 2020-03-26 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​ការ​រាល​ដា​កាន់​តែ​ខ្លាំង​នៅ​វីរុស Covid 19 នោះ កំពូល​តារា​សម្ដែង​ស្រី​ថៃ Chompoo Araya បាន​ឧបត្ថម្ភទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ជាង​៣​ម៉ឺន​ដុល្លារ​ឲ្យ​រដ្ឋាភិបាល។

កាល​ពី​ព្រឹក​ថ្ងៃទី ២៥ ខែ​មីនា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុ​ខ​ថៃ អ្នក​នាង Chompoo Araya បាន​មាន​វត្តមាន​នៅ​មន្ទីរ​ពេទ្យរដ្ឋ Ramathibodi ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ឧបត្ថម្ភទឹក​ប្រាក់​ដល់​មន្ទីរពេទ្យនេះ ក្នុង​ស្មារតី​ទប់ទល់​នឹង​ការ​រាល​ដាល​នៃ​វីរុស Covid 19 នៅ​ប្រទេស​ថៃ។

តាម​នោះ​ដែរ តួ​រឿង រាជិនី​បាយ​ឆា បាន​បរិច្ចាក​ថវិការ​ផ្ទាល់​ខ្លួន​ចំនួន ១លាន​២សែន​បាត (៣ម៉ឺន ៦​ពាន់​ដុល្លារ) ឲ្យ​ទៅ​មន្ទីរពេទ្យខាង​លើ​ដើម្បី​ទិញ​ម៉ាស៊ីន​ដក​ដង្ហើម​នៃ​ជំងឺ​ឆ្លង​មេរោគ​ខាង​លើ។ តំណាង​នៃ​មន្ទីរពេទ្យ​នេះ បាន​ថ្លែង​អំណរ​គុណ​ដល់​ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ ហើយ​ប្រាប់​ថា​នឹង​ប្រើ​ថវិការ​នេះ​ដើម្បី​ទិញ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​នៃ​មន្ទីរពេទ្យរបស់​ខ្លួន៕

ចុចអានបន្ត៖ ១០ វិធីជួយឲ្យអ្នកជៀសឆ្ងាយពីជំងឺកូវីដ១៩

ប្រភព៖ Bangkokpost ប្រែសម្រួល៖ Caramel

អត្ថបទថ្មី
;