Legend ក្លឹប Real Madrid ថាចង់បាន Neymar ទៅ​លេង​នៅ​ម៉ាឌ្រីត​​ជា​យូរ​មក​​ហើយ​​

  • 2020-03-27 03:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Roberto Carlos អតីតខ្សែការពារ​ឆ្នើម​ដែល​អ្នក​គាំទ្រ​ក្លឹប​ Real Madrid ​ទុក​ថា​ជាវិរបុរស​ក្លឹប បាន​លើក​ឡើង ចង់ឲ្យ​ Neymar ទៅ​លេង​នៅ​ទឹក​ដី Santiago Bernabeu ​ជា​យូរ​មក​​ហើយ​​។

Roberto Carlos

អតីត​ខ្សែការពារ​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល​ដដែល​រូ​បនេះ ចូលចិត្ត​របៀប​លេង​របស់ សិស្ស​ប្អូន Neymar ជា​ខ្លាំង។ រូប​គេ​បន្ថែម​ថា ទេពកោសល្យ​ និង​​គុណភាព​បញ្ចប់​ទីល្អ​បែប​នេះ​សាក​សម​នឹង​​មក​លេង​នៅ​ក្លឹប​ល្អ​បំផុត។

Carlos ក៏ធ្លាប់​លើក​ឡើង​ថា បើ​ចង់​ឈ្នះ Champions League មក​លេង​ឲ្យ Real Madrid មក។

បច្ចុប្បន្ន​​កីឡាករ PSG រូប​នេះ​កំពុង​ត្រូវ​បាន​អតីត​ក្លឹប​របស់​ខ្លួន(FC Barcelona) បង្វែរ​កាណុង​ដាក់​គោលដៅ​នឹង​យក​មក​វីញ​ឲ្យ​បាន​នៅ​រដូវកាល​ក្រោយ​ ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ ខណៈ​ដែល​អ្នក​ជំនួស​រូប​គេ​ជា​ច្រើន ធ្វើ​មិន​បាន​ល្អ​និង​កំពុង​មាន​បញ្ហា​របួស​ខ្លះ​ផង​ដែរ។

Carlos ធ្លាប់​ឈ្នះពាន​លីគ La Liga ៤ ដង Champions League ៣ដងជាមួយ Real Madrid និង​ឈ្នះពាន World Cup ២០២០ ជាមួយ​ប្រេស៊ីល៕ ប្រភព៖ Livescore

អត្ថបទ៖ រក្សា

;