អ្នក​ចាំទី​ម្នាក់​ថា អយុត្តិធម៍​សម្រាប់​ ​Messi ជួយ​ប្រទេស​ឡើង​វគ្គ Final ច្រើន​ដង​តែ​មិន​ឈ្នះ​​ពាន​

  • 2020-03-27 05:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Oscar Ustari ជាអតីត​អ្នក​ចាំទី​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​និយាយ​ថា វាជារឿង​អយុត្តិធម៍​សម្រាប់​ ​Messi ដែល​បាន​ជួយ​ប្រទេស​ឡើង​វគ្គ Final តែ​រូប​គេ​មិន​អាច​​ឈ្នះ​ពា​ន World Cup បាន​នៅ​ឆ្នាំ ២០១៤។

Ustari ថតជាមួយ Romero /រូបថត៖ Goal
អ្នក​ចាំទី​ដៃទី ២ របស់​អាហ្សង់ទីន​ បាន​បន្ថែម​ទៀត​ថា Lionel Messi បាន​យំ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ដូច​កូន​ក្មេង​ចឹង​ពេល​ចាញ់​ប្រកួត​ដ៏​ធំ​នោះ​។

Lionel Messi ​ធ្លាប់​ឈ្នះគ្រប់​យ៉ាង​ជាមួយ​ក្លឹប​ (FC Barcelona) មាន​ទាំង​ពាន Champions League, Club World Cup, LaLiga, UEFA Super Cup, Copa del Rey និង Supercopa de Espana ។

អតីត​មិត្ត​រួម​ក្រុម​ដដែល​រូប​នោះ បន្ត​ទៀត​ថា ​បើ​និយាយ​ពី Messi ​ជួយ​ឲ្យ​ប្រទេស​ឡើង​ដល់​វគ្គ​ខ្ពស់ៗ មិន​មែន​ត្រឹម​តែ World Cup 2014 នោះ​ទេ ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​ ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​២​ឆ្នាំជាប់ៗ​គ្នា (២០១៤ និង ២០១៥) ពេល​ប្រកួត​ Copa America ដែល​ជាពានធំ​ជាង​គេ​ប្រចាំ​តំបន់​អាមេរិក​ខាង​ត្បូង​។​

រូបថត៖ PA

យ៉ាង​ណា លទ្ធផល​បាន​ធ្វើ​ឲ្យ​ កីឡាករ​ឆ្នើម ​កាន់​កំណត់ត្រា ​អ្នក​រក​គ្រាប់​បាន​ច្រើន​បំផុត​ឲ្យ​​អាហ្សង់ទីន​ ខកចិត្ត​ជា​ថ្មី រហូត​ដល់​ប្រកាស​​ព្យូរ​ស្បែក​ជើង​ចូលនិវត្តន៍​ពី​បាល់​ទាត់ថែម​ទៀត​ផង​៕ ប្រភព៖ livescore

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;