ផ្លូវជាតិលេខ៧, ៧៣, ៣៧៧ និង៣៧៧A ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងក្រចេះ នឹងត្រូវបានកែលម្អ

  • 2020-03-27 05:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃ​ទី ២៧ មីនា ២០២០ បាន​ឲ្យថា ផ្លូវជាតិលេខ ៧ (គ.ម ៣០០ ដល់ ៣៣១+២៥០) ផ្លូវជាតិលេខ ៧៣(គម ០០ ដល់ ៥០+០០០) ផ្លូវខេត្តលេខ ៣៧៧ (គមលេខ ០០+៥០០ ដល់ ៣៦+០០០) និង ៣៧៧A(គមលេខ ០០+០០០ ដល់ ១៣+៦០០) ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នឹងធ្វើការកែលម្អឡើងវិញ ដើម្បីកែលម្អលើកគុណភាពឲ្យប្រសើរ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាន​បញ្ជាក់​ថា គម្រោងកែលម្អនេះ ត្រូវបានផ្តល់ហិរញ្ញ​ប្បទាន​វិនិយោគដោយធនាគារពិភពលោក (World Bank) ដែលនឹងធ្វើការចាក់អ៊ុតក្រាលកៅស៊ូ AC និងកៅស៊ូពីរជាន់ DBST ព្រោះវារឹងមាំធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ សំដៅជួយ​សម្រួល​ដល់ការធ្វើដំណើរពីតំបន់ជនបទ ឆ្ពោះទៅកាន់សាលារៀន មណ្ឌលសុខភាព ផ្សារ ទីប្រ​ជុំជន និងបណ្តាញផ្លូវសំខាន់ៗផ្សេងទៀត។

ក្នុងនោះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ស្នើសុំ និងស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការក្នុងការបញ្ចេញគំនិត និងមតិយោបល់អំពីគម្រោងនេះ ដោយចូលទៅកាន់គេហទំព័រគម្រោង rcip.mpwt.gov.kh ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;